PSG មើលឃើញ Sane សម្រាប់ជំនួសតំណែង Neymar

0

ក្លឹបយក្សបារាំង PSG កាន់តែខិតជិតទៅនឹងការបាត់បង់កំពូលកីឡាករខ្សែប្រយុទ្ធ Neymar ហើយនាពេលខាងមុខនេះស្របពេលដែលក្លឹបក៏បានចាប់ផ្តើមធ្វើការសម្លឹងមើលកីឡាករមកជំនួសតំណែងនេះផងដែរ។ក្នុងនោះគេជឿជាក់ថាកីឡាករអាល្លឺម៉ង់ Leroy Sane ត្រូវបានគេជឿជាក់ថាបានក្លាយទៅជាគោលដៅរបស់ PSG ហើយ។

កីឡាករប្រេស៊ីល Neymar នឹងក្លឹប PSG នៅពេលចុងក្រោយនេះត្រូវបានគេមើលឃើញថានឹងដើរដល់ផ្លូវបំបែកហើយក្រោយពាក្យឌឺដងគ្នាជាច្រើនរវាងក្លឹបម្ចាស់ក្លឹបនិងកីឡាករផងហើយលើសពីនេះនៅក្នុងការហ្វឹកហាត់ដំបូងរបស់ក្លឹបត្រៀមរដូវកាលថ្មីកាលពីដើមសប្តាហ៍នោះកីឡាករ Neymar បានថែមទាំងអវត្តមានដោយមិនមានប្រាប់អ្នកណាគេឡើយ។

ចំណែកឯកីឡាករអាល្លឺម៉ង់ឆ្នើម Sane វិញមកដល់ពេលនេះក៏នៅមិនទាន់បានសម្រេចចិត្តពីអនាគតជាមួយនឹងក្លឹបដែលដោយបានធ្វើឲ្យក្លឹប Bayern Munich ចាប់ផ្តើមធ្វើការយ៉ាងខ្លាំងសង្ឃឹមថាអាចនាំកីឡាកររូបនេះមកអាល្លឺម៉ង់ប៉ុន្តែពេលនេះសូម្បីតែ PSG ក៏បានចូលរួមការប្រជែងយកកុងត្រាកីឡាកររូបនេះដែរ៕

ប្រែសម្រួល:Lee