អាហារទាំងនេះជួយដល់ផ្លូវភេទ លើសពីអ្នកអត់ញ៉ាំរហូត ២២ភាគរយ

0

ការសិក្សាថ្មីមួយដោយសាកលវិទ្យាល័យ Harvard បានរកឃើញ គូស្នេហ៍ដែលបរិភោគត្រី និងអាហារសមុទ្រជាប្រចាំ មានជាជីវិតផ្លូវភេទសកម្ម ហើយមានឱកាសមានកូនខ្ពស់។

ការស្រាវជ្រាវដែលគួរឲ្យចាប់អារម្មណ៍បានប្រមូលទិន្នន័យអំពីជីវិតផ្លូវភេទរបស់គូរស្នេហ៍ចំនួន ៥០០នាក់ មកពីរដ្ឋ Michigan និង Texas សហរដ្ឋអាមេរិក បានរកឃើញដំណឹងល្អ បន្ទាប់ពីរយៈពេល ១២ខែ។
គូស្នេហ៍ដែលចូលចិត្តទទួលទានអាហារសមុទ្រ ជាពិសេសត្រី មានលទ្ធភាពខ្ពស់ជាង ៣៩ភាគរយលើសកម្មភាពរួមភេទ។ គូស្នេហ៍ដែលញ៉ាំត្រីមានជីវិតផ្លូវភេទកើនឡើងជាងគូស្នេហ៍ដែលមិនបានញ៉ាំត្រីរហូតដល់ទៅ ២២ភាគរយ។
លោកវេជ្ជបណ្ឌិត Audrey Gaskins បានមានប្រសាសន៍ថា ការបរិភោគអាហារសមុទ្រជាពិសេសត្រីដែលសម្បូរខ្លាញ់អូមេហ្គា ៣ ដូចជាត្រីសាម៉ុង និងត្រីធូណា អាចជួយបង្កើនកម្រិតអ័រម៉ូន progesterone ដែលបង្កើនលទ្ធភាពនៃការមានផ្ទៃពោះចំពោះស្ត្រី និងគុណភាពនៃទឹកកាមចំពោះមនុស្សប្រុស។

អាហារទាំងនេះក៏សម្បូរទៅដោយស័ង្កសី មីក្រូសារជាតិ ដែលធ្វើឲ្យប្រសើរឡើងដល់បរិមាណ និងលំហូរនៃមេជីវិតឈ្មោល។
ក្រុមអ្នកស្រាវជ្រាវបាននិយាយទៀតថា តាមរយៈការសិក្សានេះ ពួកគេចង់ផ្តល់នូវការណែនាំងាយៗ និងមានប្រសិទ្ធភាពដល់គូស្នេហ៍ដែលគ្មានពិបាកក្នុងការយកកូន។ ដូច្នេះ គូស្នេហ៍ដែលពិបាកក្នុងការមានកូន គួរតែទទួលទានត្រីឲ្យបានទៀងទាត់ ក្នុងមួយសប្តាហ៍ ២ទៅ៣ដង៕