Juventus ដូចជាអស់ក្តីព្យាយាមជាមួយ Pogba ក្រោយ Man United ដាក់តម្លៃដល់ទៅ១៥០លានផោន

0

Paul Pogba បានក្លាយទៅជាប្រធានបទដ៏ក្តៅរបស់ក្លឹបដោយសារមានឈ្មោះជាកីឡាករមានតម្លៃខ្លួនជាងគេរបស់ក្លឹបផងនិងជាកីឡាករដែលបានចំណាប់អារម្មណ៍របស់ម្ចាស់ក្លឹបលោក Edwoodផង។ក្លឹបមិនមានបំណងចង់រក្សាទុកកីឡាកររូបនេះឡើយប្រសិនបើសំណើរចំអ្វីដែលខ្លួនចង់បាន។

ព័ត៌មាននៃការផ្លាស់ទៅកាន់ក្លឹបជាច្រើនដូចជា Real Madrid និង Barcelona បានកើតឡើងជាច្រើនប៉ុន្តែចុងក្រោយបំផុតកីឡាករផ្ទាល់នោះគឺចង់ផ្លាស់ទៅលេងក្លឹបចាស់របស់ខ្លួនវិញគឺ Juventus ។ប៉ុន្តែ Man United បានបញ្ជាក់ច្បាស់ហើយថានឹងមិនសុខចិត្តលក់កីឡាកររូបនេះចេញក្រោមតម្លៃ១៥០លានផោនឡើយ។

ជាការឆ្លើយតបនាពេលចុងក្រោយនេះអនុប្រធានក្លឹប Juventus លោក Pavel Neved បានធ្វើការនិយាយចំៗទៅកាន់ភ្នាក់ងាររបស់កីឡាករគឺលោក Mino Raiola ហើយថាតម្លៃ១៥០លានផោននោះគឺមិនអាចទៅរួចឡើយសម្រាប់ក្លឹបក្នុងការចំណាយ៕

ប្រែសម្រួល:Lee