ពេលណាអាចរួមភេទបាន អំឡុងកំពុងមានផ្ទៃពោះ ?

0

ចំណង់ផ្លូវភេទរបស់ស្ត្រីក្នុងអំឡុងពេលពពោះ អាចប្រែលប្រួលពីមួយត្រីមាសទៅមួយត្រីមាស។ ជាធម្មតាក្នុងអំឡុងពេលត្រីមាសទីមួយ នៅពេលដែលមានអាការក្អួតចង្អោរ(ឬចាញ់កូន) និងអស់កម្លាំង អាចធ្វើឲ្យស្ត្រីមិនគ្មានអារម្មណ៍ចង់រួមភេទនោះទេ។ ទោះជាយ៉ាងណា បន្ទាប់ពី៣ខែដំបូង ស្ត្រីភាគច្រើនមានចំណង់ផ្លូវភេទឡើងវិញ ដោសារតែត្រីមាសទីពីរនេះ លំហូរឈាមទៅកាន់សរីរាង្គអាងត្រគាកមានការកើនឡើង។ ការកើនឡើងនៃអ័រមូនក៏អាចបង្កើនទំហំសុដន់ និងចំណង់ផ្លូវភេទឡើងវិញដែរ។

ទោះជាយ៉ាងណានៅត្រីមាសទីបី ស្ត្រីអាចមានអាការឈឺឆ្អឹងខ្នង ដែលអាចធ្វើឲ្យពួកគេអស់អារម្មណ៍នឹងបង្កាត់ភ្លើងស្នេហ៍ម្តងទៀត។
ការរួមភេទក្នុងអំឡុងពេលមានផ្ទៃពោះជាធម្មតាមានសុវត្ថិភាព ក៏ប៉ុន្តែក្នុងអំឡុងពេលបីខែដំបូងអ្នកគួរតែជៀសវាង ព្រោះឱកាសនៃការរលូតកូនអាចកើតមានឡើង។ ជាពិសេសប្រសិនបើស្ត្រីមានស្ថានភាពមួយចំនួនដូចខាងក្រោមនេះ៖
១.នៅពេលដែលទងសុខមានសុខភាពទន់ខ្សោយ។
២.នៅពេលដែលស្ត្រីធ្លាប់មានអាការហូរពីមុនមក ឬហូរឈាមអំឡុងពេលមានផ្ទៃពោះ។
៣.នៅពេលដែលស្ត្រីមានប្រវត្តិឈឺចុកចាប់ ឬរលូតកូនម្តងរួចហើយ។
៤.នៅពេលដែលស្ត្រីឆ្លងមេរោគទ្វារមាសធ្ងន់ធ្ងរ។
៥.នៅពេលដែលកស្បូនរបស់ស្ត្រីមិនមានសមត្ថិភាព មានន័យថាកស្បូនបើកលឿនពេក ធ្វើឲ្យកូនអាចកើតមិនគ្រប់ខែ។
ករណីដូចខាងលើនេះ ប្រសិនបើអ្នកធ្វើការរួមភេទដល់ចំណុចកំពូល អាចនាំឲ្យស្បូនមានការកន្ទាក់ខ្លាំង និងបង្ខំឲ្យសម្រាលមុនកំណត់។ ដូច្នេះ យកល្អអ្នកគួរតែពិភាក្សាជាមួយនឹងគ្រូពេទ្យឲ្យបានច្បាស់ ប្រសិនបើចង់រួមភេទក្នុងអំឡុងពេលមានផ្ទៃពោះ៕