មេឃខៀវចង់បាន កីឡាករចាស់វស្សា Dani Alves

0

ក្លិបមេឃខៀវ​ត្រូវបានគេរាយការណ៍ថា បានគ្រោងនឹងធ្វើការស្នើសុំនាំយកកីឡាករ Dani Alves ក្នុងការដោះដូរហ្វ្រីតម្លៃទីផ្សារ ។
ខ្សែការពារអាយុ ៣៦ឆ្នាំ បច្ចុប្បន្ន គ្មានក្លិបបន្តលេងនោះទេ ក៏ព្រោះតែកុងត្រា​របស់លោកជាមួយក្លិបយក្សបារាំង ត្រូវបានបញ្ចប់រួចរាល់។
ប្រភពព័ត៌មាន Globoesporte បានចុះផ្សាយថា អតីត​កីឡាកររបស់ Barcelona នឹងវិលទៅកាន់ទឹកដីអឺរ៉ុបសារជាថ្មី ដើម្បីស្តាប់ការស្នើសុំ ចំនួន ពីររបស់ក្លិបអ្នកមាននៅលើទឹកដីអង់គ្លេស។

Alves បានក្លាយជាមេក្រុមដឹកនាំការលេងនៅលើទីលានលើកដំបូង ក្នុងពានរង្វាន់ Copa America ចាប់តាងពីឆ្នាំ ២០០៧ មកហើយ ហើយក៏បានជួយឲ្យក្រុមជម្រើសជាតិប្រេស៊ីលលើកពាន ។
គ្រូបង្វឹករបស់មេឃខៀវលោក Pep Guardiola ធ្លាប់បានចំណាយពេល ៤រដូវកាល​ជាមួយ ​Alves ហើយបើសិនជាទៅកាន់ Etihad វិញ កម្រិតគុនភាពរបស់គាត់នឹងប្រកួតប្រជែងតំណែងជាមួយ Kyle Walker ខ្សែការពារខាងស្តាំ ដែលមានអាយុ ២៩ឆ្នាំ៕