សកម្មភាពគ្រោះថ្នាក់ទាំង ៤ ដែលកើតចេញពីការរួមភេទ

0

ការរួមភេទ គឺជាចំណែកដ៏សំខាន់មួយនៅក្នុងឆាកជីវិតរបស់គូស្នេហ៍គ្រប់រូប ព្រោះវាជាច្បាប់ធម្មជាតិដែលត្រូវធ្វើដើម្បីបន្តពូជពងវង្សត្រកូល។ ប៉ុន្តែ ទោះបីជាវាជាច្បាប់ធម្មជាតិក៏ដោយ ប្រសិនបើអ្នកប្រព្រិត្តិមិនបានត្រឹមត្រូវ ក៏អាចបណ្តោលឲ្យប៉ះពាល់ដល់សុខភាពវិញផងដែរ។ ខាងក្រោមនេះ គឺជាសកម្មភាពរួមភេទ ៤ចំណុច ដែលបង្កឲ្យមានគ្រោះថ្នាក់បំផុត៖
រួមភេទដោយមិនបានការពារ
បើអ្នកមិនចង់មានផ្ទៃពោះ គ្មានហេតុផលដែលអ្នកមិនគួរមិនការពារខ្លួនឯងនៅពេលរួមភេទនោះទេ។ ការពារពារទូទៅបំផុត និងមានប្រសិទ្ធភាពបំផុត គឺស្រោមអនាម័យ ព្រោះវាមានសមត្ថភាពអាចរារាំងការមានផ្ទៃពោះប៉ុណ្ណោះទេ ថែមទាំងអាចការពារពីការឆ្លងជំងឺកាមរោគថែមទៀត។

រួមភេទពេលស្រវឹង
ការរួមភេទនៅពេលស្រវឹង គឺជាកំហុសឆ្គងមួយ ដោយសារតែនៅពេលស្រវឹង អ្នកមិនអាចគ្រប់គ្រងឥរិយាបថខ្លួនឯងបានឡើយ ហើយអ្នកក៏ប្រហែលជាភ្លេចរឿងការពារផងដែរ។

រួមភេទច្រើនដងក្នុងមួយថ្ងៃ
អ្នកដែលមានចំណង់ផ្លូវភេទខ្ពស់ ដែលប្រព្រឹត្តិការរួមភេទច្រើនដងពេកក្នុងមួយថ្ងៃ អាចបណ្តោលឲ្យខូចខាតដល់សុខភាព និងអស់កម្លាំងកាន់តែខ្លាំង។ ប្រសិនបើអ្នកទម្លាប់បែបនេះរយៈពេលយូរ អាចបង្កទៅជាជំងឺផ្សេងៗបាន។

រួមភេទតាមរន្ធគូថ
ការរួមភេទតាមរន្ធគូថ មិនមែនជាជំរើសល្អនោះទេ ព្រោះវាអាចធ្វើឲ្យប៉ះពាល់ដល់ជាលិការន្ធគូថ និងរបួស។ មិនតែប៉ុណ្ណោះ រន្ធគូថ គឺជាតំបន់ដែលពោរពេញទៅដោយមេរោគ ដែលអាចចម្លងមកកាន់អាអូនតូចបានយ៉ាងងាយ។ ដូច្នេះ អ្នកគួរតែជៀសវាងឥរិយាបថមួយនេះ ទោះបីជាអ្នកចូលចិត្តរបៀបប្លែកៗយ៉ាងណាក៏ដោយ៕