ថ្វីបើ Real Madrid មានសំណើរយ៉ាងល្អក្តី ប៉ុន្តែបំណងប្រាថ្នារបស់ Rodriguez គឺចង់ចូលរួមលេងក្រោមការដឹកនាំរបស់គ្រូបង្វឹក Carlo Ancelotti ។
សារព័ត៌មាន Marca បានចុះថា កីឡាករសញ្ជាតិកូឡុំប៊ី បានខលទៅកាន់គ្រូបង្វឹកខាងលើ ដើម្បីបង្ហាញពីអារម្មណ៍ខ្លួន ចង់លេងជាមួយ ។
សារព័ត៌មាន La Gazzetta dello Sport បានចុះថា កិច្ចព្រមព្រៀងគួរតែកើតមានឡើងរវាងកីឡាករ Jame ជាមួយក្លិប Napoli ហើយការចំណាយ ទៅលើតម្លៃខ្លួនត្រូវធ្វើការបង់ជាដំណាក់កាល ក្នុងតម្លៃ ៤២លានអឺរ៉ូ ។
សារព័ត៌មានដដែលថា កីឡាករ Jame Rodriguez នឹងបង្ហាញខ្លួនជាមួយ Napoli នៅថ្ងៃទី២៥ ខែកក្កដា ខាងមុខនេះ៕