សុខភាព៖ ការវះកាត់រយៈពេល ៥ម៉ោង បានជួយឲ្យស្ត្រីម្នាក់រួចផុតពីទុក្ខទោសដោយសារតែសុដន់ធំខ្លាំងពេកអស់រយៈពេលរាប់ឆ្នាំ។
វេជ្ជបណ្ឌិតនៃមន្ទីរពេទ្យកែសម្ផស្ស Hospital E ទើបតែទទួលបានអ្នកជំងឺម្នាក់ដែលមានបញ្ហាក្រពេញសុដន់រីកធំ ជាងធម្មតារហូតដល់ ៥ ទៅ៦ដង។ អ្នកជំងឺមានអាយុ ៣៨ឆ្នាំ បាននិយាយថា ពីមុនសុដន់របស់អ្នកមានទំហំដូចមនុស្សស្រីធម្មតានោះទេ ក៏ប៉ុន្តែបន្ទាប់ពីមានផ្ទៃពោះពីរដង វាបានប្រែក្លាយទៅជាធំ ហើយមិនអាចត្រលប់ដូចដើមវិញបាននោះទេ។
នៅឆ្នាំ ២០០៥ នាងបានមានផ្ទៃពោះលើកទីមួយ ហើយទំហំសុដន់ចាប់ផ្តើមកើនឡើងបន្តិច រហូតមកដល់ឆ្នាំ ២០១២ នាងមានកូនជាលើកទី២ ហើយសុដន់របស់នាងបានលូតលាស់ខុសធម្មតាយ៉ាងខ្លាំង។
នៅពេលសុដន់របស់អ្នកធំជាងមុនរហូតដល់៥ ទៅ៦ដង វាចាប់ផ្តើមធ្វើទុក្ខដូចជា តឹងទ្រូង ហត់ ឈឺឆ្អឹងខ្នង… បន្ទាប់មកនាងបានទៅកាន់មន្ទីរពេទ្យ Hospital E ដើម្បីពិនិត្យ និងព្យាបាល។
វេជ្ជបណ្ឌិតបានពិនិត្យឃើញថា សុដន់របស់នាងមានប្រវែងជា ៣១សង់ទីម៉ែត្រ និងទម្ងន់ ៣គីឡូក្រាម។ បន្ទាប់ពីពិភាក្សាគ្នា ក្រុមគ្រូពេទ្យបានប្រើប្រាស់បច្ចេកវិទ្យាទំនើបៗដើម្បីវះកាត់ ដែលត្រូវចំណាយពេលអស់ ៥ម៉ោងដើម្បីយកក្រពេញខ្លាញ់ប្រហែលជា ១៦៥០ក្រាមចេញពីសុដន់អ្នកជំងឺ និងជួសជុលសុដន់ឲ្យត្រឡប់មកដូចភាពដើមវិញ។
ក្រុមគ្រូពេទ្យបានបញ្ជាក់ផងដែរថា ប្រសិនបើអ្នកជំងឺមកយឺតពេលជាងនេះទៀត ពិតជាពិបាកក្នុងការជួយសង្គ្រោះ ហើយប៉ះពាល់ដល់សុខភាពជាច្រើនទៀត៕