Origi វិរៈបុរស Champion League របស់ Liverpool សម្រេចបន្តកុងត្រារយៈពេលវែងបញ្ចប់ក្តីស្រម៉ៃរបស់ក្លឹបជាច្រើន

0

Origi កីឡាករខ្សែប្រយុទ្ធនំាំសំណាងឲ្យក្លឹបហង្សក្រហម Liverpool កាលពីព្រឹត្តិការណ៍ Champion League រដូវកាលមុនដោយរូបគេបានរកគ្រាប់បាល់ស៊ុតបញ្ចូលទីសំខាន់ៗជូនក្លឹបនិងជាពិសេស១គ្រាប់ចុងក្រោយនៃការប្រកួតផ្តាច់ព្រ័ត្រជាមួយនឹងមាន់ខ្នាយមាស Spurs។

កាសែត The Sunsports ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះបានសរសេរថាព័ត៌មានចចាមអារ៉ាមនៃការចាកចេញរបស់ Origi កាន់តែច្រើនឡើងក្នុងរយៈពេលចុងក្រោយនេះតែទីបំផុតកីឡាករវ័យ២៤ឆ្នាំរូបនេះបានសម្រេចចិត្តបន្តកុងត្រាថ្មីជាមួយនឹងក្លឹបជាផ្លូវការហើយព្រមទាំងរយៈពេលយូរផងដែរ។

គួរឲ្យដឹងដែរថាកីឡាករ Origi បានផ្លាស់មកលេងជាមួយនឹងក្លឹបតាំងតែពីឆ្នាំ២០១៤ពីក្លឹប Lille ក្នុងតម្លៃខ្លួនប្រមាណជា១០លានផោននៅពេលដែលរូបគេមានអាយុត្រឹមតែ១៩ឆ្នាំនៅគ្រានោះ៕

ប្រែសម្រួល:Lee