ហានិភ័យសម្រាប់អ្នកមានក្បាលពោះកើតចេញពីផឹកស្រាបៀរ

0

ប្រភព Business Insider បានចុះផ្សាយថា បុរសនៅអាយុ ចាប់ពី​៣៥ឆ្នាំឡើងទៅ ចាប់ផ្តើមមានបញ្ហាក្បាលពោះ ដែលកើតចេញពីការផឹកស្រា បៀរ​។
ប្រភពខាងលើបានបន្តថា វាជាដំណឹងអាក្រក់បំផុត ដែលមានក្បាលពោះកើតចេញពីការផឹកស្រាបៀរនេះ ដោយជាតិខ្លាញ់នៅទីនេះ នឹងវាហ៊ុំព័ន្ធ ទៅនឹងតម្រង់នោម ថ្លើមនិងពោះវៀន ហើយជាងនេះអរម៉ូននឹងបាត់បង់ការប្រតិបត្តិការដែលវានឹងដឹកនាំ ដល់ការបង្កើតជំងឺទឹកនោមផ្អែម ប្រភេទទី ២ បញ្ហាបេះដូង និងមហារីក។ ក្រៅពីនេះផងដែរ វានឹងអាច​ឲ្យអ្នកមានបញ្ហាជំងឺខ្លាញ់រុំថ្លើម ។

សារព័ត៌មានខាងលើបានបន្តថា យោងតាមការសិក្សា​ដោយកត់សម្គាល់មួយចំនួន​បានរកឃើញថា បុរសដែលមានក្បាលពោះដុសចេញពីការផឹក ស៊ីនេះ អាចនឹងមានហានិភ័យស្លាប់ ដល់ ៨៧ ភាគរយ​ ជាងអ្នកដែលមានខ្លាញ់ផ្សេងទៀត​នៅក្នុងខ្លួនប្រា​ណ។ និយាយរួមទៅ អ្នកមានក្បាលពោះ ដុសខ្លាញ់គឺប្រឈមគ្រោះថ្នាក់។

ល្អហើយ ស្រាបៀរវាអាចនឹងធ្វើឲ្យអ្នកសប្បាយរីករាយ តែអ្នកត្រូវតែកំណត់ផឹកដោយក្នុងស្ថានភាពមធ្យម ហើយអាចកំណត់ថា អាចផឹក ១ ទៅ​២កំប៉ុង ក្នុងមួយយប់ ដែលវានឹងមិនបណ្តាលឲ្យអ្នកដុសក្បាលពោះនោះទេ៕