ភ្នំពេញ៖ ក្រោយការប្រកាសថតសាច់រឿង F4 ជំនាន់ថ្មីលើទឹកដីកម្ពុជានោះ ក៏មានការរិះគន់ឡើងពីទស្សនិកជន ប៉ុន្តែសាមីខ្លួន លោក ឃុន ធារិទ្ធ ហៅ Rith Omega បានលើកឡើងថា ខ្មែរដូចគ្នា ពេលដែលធ្វើល្អមើលមិនឃើញ តែរឿងខ្លះបែរជាជោរតាមគ្នាដោយមិនបានគិតឲ្យគ្រប់ជ្រុងជ្រោយ។
ក្នុងបទសម្ភាសន៍តាមឆាតជាមួយ OBN Asia នារសៀលថ្ងៃទី៥ ខែកក្កដា លោក ឃុន សុធារិទ្ធ បានលើកឡើងថា គិតថាខ្មែរដូចគ្នា ពេលដែលគេធ្វើល្អមើលមិនឃើញ ដល់ពេលរឿងខ្លះមិនបានវិនិច្ឆ័យគ្រប់ជ្រុងជ្រោយជោតាមគ្នាខ្ញុំក្នុងនាមជាអ្នកផលិតតែងតែចង់នាំអ្វីដែលថ្មីដល់ទស្សនិកជន ។
លោកបានបន្តទាំងគោលជំហរខ្ពស់ថា ខ្ញុំឃើញប្រទេសជិតខាងធ្វើបាន ខ្ញុំក៏ចង់ធ្វើ ព្រោះនេះមិនមែនហៅថាចំលងទេ ហើយបច្ចេកទេសថត នឹងផលិតរបស់កូនខ្មែរពេលនេះក៏មិនអន់ដែរ កាម៉េរ៉ា ប្លង់ កាវ៉ៃភ្លើង គឺសំរិតសំរាំងណាស់ដូចបងប្អូនធ្លាប់បានឃើញស្នាដៃខ្ញុំពីមុនមក ខ្ញុំធ្វើដោយយកចិត្តទុកដាក់ សំរឹតសំរាំង តាំងពីបច្ចេកទេសថត ការវ៉ៃភ្លើង ការកាត់ត ទីតាំង តួសម្តែង មិនមែនធ្វើឲ្យរួចពីដៃនោះទេ។
អ្នកដឹកនាំវ័យក្មេង រូបនេះបានបន្តទៀតថា ណាមួយតួខ្មែរជំនាន់ក្រោយសុទ្ធតែមានសមត្ថភាព នឹងរូបសម្បត្តិមិនចាញ់គេទេ ។ លោកថា ក្នុងចំណោម សាច់រឿង Short film ដែលលោកសំរឹតសំរាំង ដោយទទួលបានការចាប់អារម្មណ៍ខ្ពស់ ចេញពីទឹកដៃរបបស់លោក មិនកូពីគេនោះមាន 1- មេឃកំពុងភ្លៀងហើយ 2- មនុស្សស្រីធម្មតាម្នាក់ធ្វើអោយខ្ញុំខូចចិត្ត 3- មនុស្សស្រីធម្មតាម្នាក់មិនសមអោយបងខូចចិត្ត 4- ឧបសគ្គស្នេហ៍ (ប្រុស) 5- ឧបសគ្គស្នេហ៍ (ស្រី)
6- អ្នកណាអោយអូនទៅ 7- មួយណាក៏ដូចមួយណា ។
ម្ចាស់ហាងស៊ុបខ្យង និងជាអ្នកដឹកនាំក្នុងផលិតកម្ម ថោនរូបនេះ បានអះអាងថា បើនិយាយពីសាច់រឿង Short film ក្នុងបទច្រៀងអាចនិយាយថា លោកក៏ស្ថិតនៅជាអ្នកទី១ដែរ ដែលបង្កើតរបៀបនេះឡើង ដោយសាច់រឿងដែលលោកបង្កើតឡើងមាន វគ្គកំសត់ត្រូវនិយាយ ដែលខុសពីផលិតកម្មផ្សេងធ្វើ ។លោកថា ដំបូងឡើយមានការជំទាស់មិនឲ្យលោកធ្វើជាច្រើននាក់ថា វែងពេកមាននរណាមើល តែលោកប្រឆាំង ធ្វើទើបបានលទ្ធផលល្អដូចថ្ងៃនេះ ៕
ទស្សនាស្នាដៃមួយចំនួនរបស់លោក ឃុន ធារិទ្ធ ដូចខាងក្រោមមនេះ៖
មនុស្សស្រីធម្មតាម្នាក់អោយខ្ញុំខូចចិត្ត – គូម៉ា
មួយណាក៏ដូចមួយណា-គូម៉ា
អ្នកណាឱ្យអូនទៅ – ខេម
https://www.youtube.com/watch?v=OsQ1RHWFCYY&feature=youtu.be&fbclid=IwAR0hrJoe5cGuXsH22oqbhiYN8KMmHqidpjyPKXYpDszmQw1-r1-5mQk6yac
ឧបសគ្គស្នេហ៍ – ហាក់