សារព័ត៌មានកូរ៉េជាច្រើនបានចុះផ្សាយថា ខ្សែប្រយុទ្ធវ័យសញ្ជាតិវៀតណាម Cong Phuong កំពុងតម្រង់ទិសដៅ ទៅលេងនៅលីកកម្រិត A របស់បែលហ្សិក ជាមួយក្លិប Sint-Truidense VV ។
ផេក Star News បានបរិយាយថា Cong Phuong ជាខ្សែប្រយុទ្ធដ៏សំខាន់របស់វៀតណាម ដែលលេងក្រោមការដឹកនាំរបស់លោក Park Hang-seo និងជាកីឡាករដែលទទួលបានការចាប់អារម្មណ៍ នៅព្រឹត្តិការណ៍ 2019 Asian Cup ។
កីឡាករវ័យ ២៤ឆ្នាំរូបនេះ ត្រូវបានខ្ចីជើងទៅលេងនៅ Incheon United របស់ប្រទេសកូរ៉េ ហើយពេលនេះក៏ផ្លូវការផងដែរ ត្រូវបានក្លិបរបស់ បែលហ្សិកខាងលើខ្ចីជើងទៅលេងបន្ត។
Star News បានបន្តថា Cong Phuong បញ្ហាធំរបស់ធំរបស់គាត់ លើចំណុចទំនាក់ទំនងដោយប្រើភាសា ហើយក៏បានលុបចោលកិច្ចសន្យា ជាមួយ ក្លិបអ៊ីឈុន ដើម្បីសាកល្បងទៅកាន់តំបន់អឺរ៉ុប៕