ការប្រឈមនូវជំងឺ ចំពោះការប្រើប្រាស់ក្រដាសអនាម័យបង្គន់ក្រោយបន្ទោរបង់រួច

0

យោងតាមអ្នកឯកទេស​បានលើកឡើងថា ការប្រើប្រាស់ក្រដាសអនាម័យបច្ចុប្បន្ន បណ្តាល​ឲ្យប៉ះពាល់ដល់សុខភាព ដោយវាអាចបណ្តាល​ឲ្យឆ្លង មេរោគ តែអ្នកឯកទេស​សុំឲ្យប្រើប្រាស់វិធីលាងដោយខ្លួន​ឯង​វាប្រសើរជាង ។​

ការប្រើក្រដាស់អនាម័យនេះបណ្តាលឲ្យ ដាច់ឆ្កូតរហែក​រន្ធគូថ និងការឆ្លងមេរោគលើផ្លូវបង្ហូរទឹកនោម វាមិនមែនជាស្ថានភាពល្អទេ។​

យោងតាមលោក Rose George ដែលជាអ្នកនិពន្ធនូវឯកសារ The Big Necessity: The Unmentionable World of Human Waste  (ពិភពលោកមិនអាចលុបកាកសំណល់របស់មនុស្ស )  បានបញ្ជាក់ថា យើងត្រូវប្រើប្រាស់ធុងដើម្បីលាង​អង្គជាតិក្រោយចេញពីបន្ទប់ទឹក ឬកន្សែង​សម្រាប់ទារក​ដើម្បីសម្អាតវាប្រសើរជាងការប្រើប្រាស់​ក្រដាសអនាម័យ ។​

លោក George បានប្រាប់ Tonic ថា: «ខ្ញុំយល់ថាវាជារឿងគួរឱ្យអស់សំណើចណាស់ដែលមនុស្សរាប់លាននាក់ បានប្រើប្រាស់របស់កង្វក់  ដោយពួកគេគិតថា​ជារឿងស្អាតនោះ » ។​

លោកបានបន្ថែមថា គ្មានអ្វីស្អាត ជាងការលាងដោយខ្លួនឯងនោះទេ សម្រាប់នៅទីនេះ ដោយកាត់បន្ថយនូវហានិភ័យ ។

លោក Partha Nandi គ្រូពេទ្យឯកទេសផ្នែក ព្យាបាលក្រពះពោះវៀន និងឧស្ម័នក្នុងពោះវៀន បានលើកឡើងថា ការប្រើប្រាស់នូវធុងទឹក សម្រាប់លាង​អង្គជាតិ ទៀងទាត់ នឹងកាត់បន្ថយហានិភ័យនៃការឆ្លងមេរោគមហារីក ។លោកបានបន្ថែមថា វាមានប្រយោជន៍ខ្លាំងណាស់  សម្រាប់អ្នកជំងឹមហារីផ្លោកនោម  ព្រោះថា ក្រដាសអនាម័យ ដែលប្រើនោះវាបង្កឲ្យឈឺចាប់ ។ លោកថាម្យ៉ាងទៀត​ ជំងឺឬសដូចបាត អាចបណ្តាលមកពីការកកិត នៃក្រដាសអនាម័យបង្គន់ នេះដែរ បណ្តាលឲ្យដាច់ចេញឈាម ។​ មួយទៀត ការប្រើប្រាស់ក្រដាសអនាម័យនេះ វាបណ្តាល​ឲ្យអ្នកឆ្លងមេរោគតាមផ្លូវ​បង្ហូរទឹកនោម ដោយសារតែបាក់តេរី ដែលជាប់ក្រដាសអនាម័យបង្គន់​នោះ ។​

លោកបានបន្ថែមថា ការជ្រើសរើសយកក្រណាត់សើមរបស់ទារក យកមកជូតសម្អាតក្រោយបន្ទោរបង់រួច វាជារឿងដ៏ល្អប្រសើរបំផុត ដោយកាត់បន្ថយ ការឆ្កូតដាច់ទៅលើតំបន់ផ្លូវទឹកនោម និងរន្ធគូថ ៕