Neymar ចាត់ទុក Messi ជា idol តែ​ Ronaldo ជាសត្វចម្លែក​

0

ក្នុងបទសម្ភាសន៍ជាមួយបណ្តាញព័ត៌មាន Players’ Tribune កីឡាករ Neymar បានលើកឡើងថា ពីរបៀបគាត់ហ្វឹកហាត់ជាមួយ Messi និង បានរៀនសូត្រពីប្រធានក្រុម Barcelona ។​
Neymar បាននិយាយថា «ខ្ញុំបានលេង​ជាមួយ Messi វាពិតជាអស្ចារ្យរសម្រាប់ខ្ញុំ ព្រោះថាគាត់ជាកីឡាករបាល់ទាត់ដ៏អស្ចារ្យម្នាក់នៅលើពិភពលោក ហើយគាត់ជា​ Idol របស់ខ្ញុំផងដែរ​» ។​
ជាមួយ Messi ខ្ញុំបានរៀនសូត្រជារៀងរាលថ្ងៃ អំឡុងពេលហ្វឹកហាត់​ ឬក៏លេង​ជាមួយគាត់ ហើយក៏រៀនសូត្រពេលទស្សនា​គាត់លេងផងដែរ ។ ចំណុចនេះបានធ្វើឲ្យខ្ញុំរឹងមាំ និងបង្កើនសមត្ថភាពរបស់ខ្ញុំ លេងនៅលើវាលស្មៅ ។

សម្រាប់ Ronaldo វិញ Neymar បានលើកឡើងថា គាត់ជាសត្វចម្លែកដ៏កាចសាហាវ ការប្រឈមមុខ​ជាមួយគាត់ជារឿងកិត្តិយស តែត្រូវបន្ថែម ការរៀនសូត្រទៀត ព្រោះថាគាត់ក៏ជាកីឡាករ​ដ៏អស្ចារ្យម្នាក់ ដូច្នេះ​រាល់ពេលលេង​អ្នកត្រូវតែឆ្លាតវៃ ប្រុងប្រយ័ត្ន ហើយនៅពេលនោះអ្នកក៏បានរៀន សូត្រពីគាត់ច្រើនដែរ​។
ដូច្នេះ ពួកគាត់ទាំងពីរ ជាកីឡាករធំពីរក្នុងបាល់ទាត់ ដែលខ្ញុំអាចទាក់ទងបាន ខ្ញុំចង់បាន ខ្ញុំចង់ឈ្នះពានរង្វាន់ជាច្រើន ហើយនឹងបន្តរៀនពីពួកគាត់ជារៀងរាល់ថ្ងៃ៕

ចុះឈ្មោះ Free នៅទីនេះលេង​ជាមួយ Win2888 ជាមួយការភ្នាល់បាល់ដ៏សំបូរបែប ដោយលេងចាប់ពី ១ដុល្លារឡើងទៅ ៕