ឈាមជ្រូក គឺជាប្រភពអាហារូបត្ថម្ភដ៏សម្បូរបែប ដែលល្អបំផុតសម្រាប់សុខភាពមនុស្សទូទៅ បើយោងតាមការស្រាវជ្រាវបានបង្ហាញថា ប្រូតេអ៊ីននៅក្នុងសាច់ជ្រូកចំនួន ៧៤ភាគរយ គឺច្រើនជាងសាចជ្រូករហូតដល់ទៅ ៤ដង។
ឈាមជ្រូកទម្ងន់ ១០០ក្រាម មានផ្ទុកប្រូតេអ៊ីនខ្ពស់ជាងសាច់ជ្រូក និងសាច់គោចំនួន ១៦ក្រាម។ មិនតែប៉ុណ្ណោះ អាស៊ីតអាមីណូរបស់វា ងាយរំលាយ និងរាងកាយស្រួលក្នុងការស្រូបយកបំផុត។
ខាងក្រោមនេះ គឺជាអត្ថប្រយោជន៍មួយចំនួននៃការទទួលទានឈាមជ្រូក៖
បង្ការភាពស្លេកស្លាំង
ដោយសារតែឈាមជ្រូកមានជាតិដែកខ្ពស់ ហើយងាយស្រូយក្នុងការស្រូប ដែលត្រូវបានគេចាត់ទុកជាសារជាតិបំប៉នពីធម្មជាតិ ដែលអាចជួយទប់ស្កាត់ភាពស្លេកស្លាំង។ លើសពីនេះ ឈាមជ្រូក ក៏មានផ្ទុកសារធាតុ Cobalan ដែលអាចជួយទប់ស្តាត់ការរីកចម្រើននៃដុំសាច់មហារីកផងដែរ។
ប្រឆាំងនឹងភាពចាស់
ឈាមជ្រូកមានផ្ទុកសារធាតុម្យ៉ាងត្រូវបានគេហៅថា phospholipids ដែលអាចជួយឲ្យស្បែកមានពណ៌ផ្តាឈូ និងក្មេងជាងវ័យ។ លើសពីនេះវាក៏អាចជយបង្កើនការចង់ចាំ និងកាត់បន្ថយជំងឺភ្លេចភ្លាំងសម្រាប់មនុស្សចាស់ផងដែរ។
ជួយសម្រកទម្ងន់
ចំពោះអ្នកដែលចង់សម្រកទម្ងន់ គួរតែទទួលទានឈាមជ្រូក ព្រោះវាសម្បូរជាតិដែកដែលអាចបង្ការជមងឺស្លេកស្លាំងចំពោះអ្នកដែលចង់បានរបបអាហារដែលកាត់បន្ថយជាតិខ្លាញ់។
ព្យាបាលរបួសឲ្យឆាប់ជា
ឈាមជ្រូកមានផ្ទុកវីតាមីន K ដែលអាចជួយជំរុញដល់ការកកឈាមមិនឲ្យរបួសហូរឈាមច្រើន និងបង្កើនកោសិកានៅត្រង់មុខរបួសយ៉ាងឆាប់រហួសបំផុត។
សម្អាតពោះវៀន
អត្ថប្រយោជន៍មួយទៀត ដែលបានមកពីឈាមជ្រូក គឺសម្អាតជាតិពុល ព្រមទាំកាកសំណល់ផ្សេងៗចេញពីពោះវៀន។ ដូច្នេះហើយ អ្នកគួរតែព្យាយាមបន្ថែមឈាមជ្រូក ទៅក្នុងរបបអាហារឲ្យបានញឹកញាប់៕