ការពិសារគ្រឿងស្រវឺងច្រើន ភាពតានតឹង ការជក់បារីរួមនិងការគេងមិនលក់ផងនោះ ជាហេតុផលធ្វើឱ្យប៉ះពាល់ដល់ដំណើរការផ្លូវភេទរបស់បុរស ។ ទាំងអស់នេះជាទម្លាប់រស់នៅរបស់ប្រជាពលរដ្ឋសាមញ ហើយអ្នកទាំងនោះពុំបានគិតដល់ឥទ្ធិពលទៅលើសុខភាពនៃភាពជាបុរសរបស់ខ្លួនឡើយ។ វេជ្ជបណ្ឌិត Paul Turek, MD, ជាអ្នកវិទ្យាសាស្ត្រប្រព័ន្ធប្រសាទនៅក្នុងរដ្ឋកាលីហ្វ័រញ៉ាបាននិយាយថា “យើងដឹងថារាងកាយដែលមានសុខភាពល្អគឺបង្កើតឱ្យមានសុខភាពបន្តពូជល្អ” ។
យុវវ័យភាពរបស់បុរសតែងតែទទួលបាននូវសមត្ថភាព ការឡើងរឹងរបស់លិង្គនិងការរក្សាបានយ៉ាងល្អក្នុងអំឡុងពេលរួមភេទ។ ការរួមភេទខ្លាំងក្លាក៏មិនមែនកើតឡើងចំពោះបុរសគ្រប់រូបនោះដែរ អ្នកខ្លះក៏កើតមានឡើងនូវជីវិតផ្លូវភេទរង្គោះរង្គើ ។ ចំនួនមេជីវិតឈ្មោល, ការរួមភេទក៏ដូចជាហានិភ័យនៃជំងឺមហារីកក្រពេញប្រូស្តាតក៏ត្រូវបានប៉ះពាល់ផងដែរដោយសារម្ហូបដែលបរិភោគរាល់ថ្ងៃ។ ការផ្លាស់ប្តូរជម្រើសម្ហូបអាហារសាមញ្ញមួយចំនួនអាចធ្វើឱ្យមានភាពខុសប្លែកក្នុងជីវិតផ្លូវភេទរបស់អ្នក យើងខ្ញុំសូមណែនាំសារៈធាតុអាហារ ៥ប្រភេទ សម្រាប់ជំនួយ និងជៀសវាងពីភាពពិការភាពផ្លូវភេទ ដូចមាននៅខាងក្រោម។
១.ប្រេងអូលីវ
អ្នកបានដឹងរួចមកហើយអំពីអត្ថប្រយោជន៍នៃសុខភាពបេះដូងចំពោះប្រេងអូលីវ។ ប៉ុន្តែការសិក្សាថ្មីមួយបានរកឃើញថាអត្ថប្រយោជន៍ទាំងនោះបានពង្រីកដល់សកម្មភាពពិសេសក្នុងបន្ទប់ដេកផងដែរ។ អ្នកស្រាវជ្រាវនៅមហាវិទ្យាល័យវេជ្ជសាស្ត្រនៅសាកលវិទ្យាល័យ Athens បានរកឃើញថាបុរសដែលប្រើប្រេងអូលីវសម្រាប់របបអាហារមេឌីទែរ៉ាណេបានបង្ហាញពីភាពប្រសើរឡើងនៃសុខភាពផ្លូវភេទរបស់ពួកគេ។ ការពិតអ្នកវិទ្យាសាស្ត្របាននិយាយថាប្រេងអូលីវ អាចល្អប្រសើរជាងថ្នាំ Viagra នៅពេលគេប្រយុទ្ធប្រឆាំងនឹងជំងឺខ្សោយប្រដាប់ភេទ។
វេជ្ជបណ្ឌិត Turek ពន្យល់ថា “សារជាតិខ្លាញ់ពហុអ៊ុញសូលុយស្យុងប្រេងអូលីវមានប្រសិទ្ធភាពការពារកម្តៅថ្ងៃ” ។ យើងមិនដឹងពីយន្តការជាក់លាក់នោះទេប៉ុន្តែវាល្អសម្រាប់សរសៃឈាមនៅក្នុងបេះដូងនិងប្រដាប់ភេទបុរស។
២.អយស្ទ័រ
វេជ្ជបណ្ឌិត Turek បាននិយាយថា “ប្រាកដណាស់ថាអយស្ទ័រមានសារៈជាតិ អាភីរ៉ូឌីសៀលប៉ុន្តែទោះបីជាគ្មានភស្តុតាងបង្ហាញថាសារៈជាតិប្រភេទនេះមានឥទ្ធិពលពិតប្រាកដទៅលើការរួមភេទក៏ដោយ។ ប៉ុន្តែអ្វីដែលវាអាចធ្វើបានគឺរក្សាភាពរឹងមាំ ។ គាត់បានពន្យល់ថាអយស្ទ័រ ” សម្បូរស័ង្កសីដែលគាំទ្រការរឹងមាំ។ “ស័ង្កសីក៏ជាសារៈធាតុចាំបាច់មួយសម្រាប់អ័រម៉ូនតេស្តូស្តេន ដូច្នេះវាជួយដល់ការផលិតចំណង់ផ្លូវភេទនិងមេជីវិតឈ្មោល” ។
អ្នកជំនាញអាហារូបត្ថម្ភនៅរដ្ឋវ៉ាស៊ីនតោនលោក Kristin Koskinen និយាយថា អយស្ទ័រមានផ្ទុកជាតិស័ង្កសីច្រើនជាងអាហារដទៃទៀត។ ប៉ុន្តែប្រសិនបើអ្នកមិនចូលចិត្តអយស្ទ័រ អ្នកក៏អាចបរិភោគអាហារផ្សេង ដូចជាខ្យង,ក្តាម និងគ្រាប់ល្ពៅ ព្រោះអស់ទាំងនេះសុទ្ធតែជាប្រភពអាហារដែលមានជីវជាតិល្អនិងសារជាតិស័ង្កសី ។
៣.ត្រីសាម៉ុន
ត្រីពណ៌ការុតនេះគឺជាអាហារដែលសម្បូរសារធាតុចិញ្ចឹមបំផុតនៅលើភពផែនដីហើយវាសម្បូរទៅដោយអាស៊ីត ខ្លាញ់ អូមេហ្គា ៣ ។ ការស្រាវជ្រាវមួយ ថ្មីៗនេះបានរកឃើញថាសារធាតុប្រឆាំងអុកស៊ីតកម្មនិងការប្រឆាំងនឹងការរលាកនៃអាស៊ីត ខ្លាញ់ អូមេហ្គា ៣ អាចជួយការពារកុំអោយមានជំងឺស្ទះសរសៃឈាមវ៉ែន (CVOD) ។ តើនោះជាអ្វី? វាជាជម្ងឺមួយដែលជាមូលហេតុចម្បងនៃការងាប់ប្រដាប់ភេទ។
ត្រីសាម៉ុនមានផ្ទុកនូវអាស៊ីត ខ្លាញ់ មេហ្គា ៣ ដែលមានជាតិពិសេសច្រើនដូចជាប្រភេទត្រីខ្លាញ់ដទៃទៀតដែរ ដូចជាត្រីម៉ាការ៉ែ និងត្រីធូណាជាដើម។ ប្រសិនអ្នកមិនមែនជាអ្នកចំណូលសាច់ត្រីនោះទេ អ្នកអាចបរិភោគអាហារផ្សេងទៀតដូចជាបន្លែបៃតង គ្រាប់វ៉ាល់ណាត់ និងគ្រាប់ពូជសណ្តែកជាដើម… ។
៤.ប៉េងប៉ោះ
ប៉េងប៉ោះទទួលបានពណ៌ក្រហមដ៏សំបូរបែបពីសារធាតុប្រឆាំងអុកស៊ីតកម្មហៅថា lycopene ។ សារធាតុប្រឆាំងអុកស៊ីតកម្មគឺជាអាវុធសំខាន់មួយដែលរាងកាយរបស់អ្នកប្រើដើម្បីប្រឆាំងនឹងរ៉ាឌីកាល់សេរីដែលបណ្តាលអោយកោសិកាខូច។
វេជ្ជបណ្ឌិត Turek និយាយថា “សារធាតុ lycopene មានសារធាតុប្រឆាំងអុកស៊ីតកម្មច្រើនណាស់ហើយល្អសម្រាប់សរសៃឈាមទាំងពីរនៅក្នុងបេះដូង។ ទោះជាយ៉ាងណាសូមលើកទឹកចិត្តបុរស ឱ្យញ៉ាំប៉េងប៉ោះបន្ថែមទៀតក៏ដូចជាអាហារដែលមានប៉េងប៉ោះ ដូចជាទឹកប៉េងប៉ោះ ទឹកជ្រលក់ spaghetti ជាដើម ។
៥. ម្ទេសក្រហម
អ្នកស្រី វេជ្ជបណ្ឌិតផ្នែកវះកាត់ និយាយថា “ម្ហូបអាហារហឹរអាចជួយបង្កើនការវះកាត់។ មានន័យថាវាជួយឱ្យសរសៃឈាមរីកធំដែលអាចឱ្យឈាមហូរបានយ៉ាងងាយស្រួល។ ហើយការឡើងរឹងនៃប្រដាប់ភេទបុរសក៏ពាក់ព័ន្ធនិងការលំហូរឈាមនេះដែរ។ អ្នកស្រីបានណែនាំថាម្រេច Cayenne លាយជាទឹកជ្រលក់និងអាចប្រលាក់បញ្ចូលគ្នាជាមួយ ត្រីនិងសាច់ព្រមទាំងអាចដាក់ទៅក្នុងស៊ុបផ្សេងៗ។ ហើយម្ទេសក៏អាចដាក់បន្ថែមទៅលើអាហារដទៃទៀតបានដែរ សម្រាប់កាត់ក្លិន និងសារធាតុឆ្អាប ។
អាហារដែលសម្បូរដោយអាស៊ីត ខ្លាញ់ អូមេហ្គា 3 មិនប្រាកដថាល្អសម្រាប់ប្រដាប់ភេទបុរសឡើយ ហើយអាហារដែលមានផ្ទុកជាតិខ្លាញ់ ឬសារជាតិប្រូតេអ៊ីនច្រើនអាចធ្វើឱ្យមានការប៉ះពាល់ដល់សុខភាព និងអាចធ្វើអោយធាត់ និងធ្វើអោយប្រដាប់ភេទបុរសចុះខ្សោយ (ជាធម្មតា, គ្រប់អាហារដែលឆ្ងាញ់សុទ្ធតែជាអាហារដែលអ្នកជំនាញណែនាំឱ្យ ជៀសវាង )។
ក្បួនងាយស្រួលមួយសម្រាប់រក្សាសុខភាពផ្លូវភេទ ដែលបុរសត្រូវធ្វើគឺ (រក្សាការហូបចុក ធ្វើលំហាត់ប្រាណ និងថែទាំបេះដូងអោយមានសុខភាពល្អ)។
យមរាជ តូច