Barcelona ព្យាយាម​ល្បួងយកកីឡាករ Atletico Madrid ក្នុងតម្លៃ១៣៤លានផោន​

0

បើទោះបីជាទីផ្សារកីឡាករបានបិទ​ជាផ្លូវការ ហើយព័ត៌មានរវាងក្លិប និងកីឡាករ នៅតែបន្ត មិនស្ងប់ស្ងាត់ ព្រោះតែក្លិបធំៗនៅតំបន់អឺរ៉ុប មិនទាន់ស្រេចបាច់ក្នុងទីផ្សារ​ដោះដូរនៅឡើយ ។
បើតាមព័ត៌មានចុងក្រោយរបស់ The Sun បានញ្ជាក់ថា អ្នកការពារ​ជើង ​ឯក La Liga ក្លិប Barcelona គឺបានចាប់អារម្មណ៍ទៅលើខ្សែបម្រើ Atletico Madrid គឺកីឡាករ Saul Niguez ។​

តាមពិត Barcelona បានព្យាយាម​ ទាក់ទងកីឡាករនេះ តាំងពីរដូវកាល 2016/2017 តែបរាជ័យ ។ សម្រាប់ពេលនេះវិញ Barca បានប្រើកញ្ចប់ថវិកា ចំនួន ១៣៤ លានផោន ដើម្បីទិញ កីឡាករ​វ័យ ២៣ឆ្នាំរូបនេះ ។​

គួរបញ្ជាក់ផងដែរថា ក្នុងអំឡុងពេលប្រកួត Super Cup កីឡាករ Saul Niguez បានជួយឲ្យ AT ឈ្នះ Real ក្នុងលទ្ធផល 4-2 ៕