សុខភាពផ្លូវភេទគឺជាចង្កោមនៃសុភមង្គលគ្រួសារ បញ្ហាឆាប់ដល់ទីបញ្ចប់នៃបុរសបានក្លាយជាប្រធានបទមួយដ៏ក្តៅ មិនថាអ្នកនៅកំលោះ ឬមានគ្រួសារ។ យើងតែងតែគិតនិងចង់បានថា យើងអាចមានការរួមភេទល្អប្រសើរ ការឈានដល់ចំណុចកំពូលល្អប្រសើរនិង ការផ្តល់សេចក្តីសុខដល់ដៃគូ ។ យើងអាចយល់ច្បាស់អំពីបំណងប្រាថ្នារបស់ដៃគូរ ប៉ុន្តែសម្រាប់សំណួរដែលគួរឱ្យអាម៉ាស់បំផុតតើយើងគួរឆ្លើយបែបណា? លោក តារា បានចូលរួមក្នុងកម្មវិធី OBN និងបានត្អូញត្អែរពីបញ្ហាលើគ្រែរបស់ខ្លួន និងចង់បានវធីសាស្រ្តដដ៏ត្រឹមត្រូវមួយសម្រាប់ខ្លួនឯង។ សម័យកាលយេនឌ័របាន បើកផ្លូវពីសិទ្ធមានមតិយោបល់សម្រាប់មនុស្សស្រីប្រុសស្មើគ្នា ឥឡូវនេះប្រធានបទមួយនេះសូមចោទទៅខាងនារីមុន ៖
លក្ខណា ៖ ខ្ញុំមិនដឹងថាគាត់កើតអីទេ ខ្ញុំទើបចាប់ផ្តើមមានអារម្មណ៍ល្អ ស្រាប់តែគាត់បញ្ចប់ទៅហើយ នាំអោយខូចអារម្មណ៍អស់ ។
រ៉ូហ្សា ៖ រៀបការជាមួយគ្នាបីឆ្នាំ មិនទាន់ទាំងមានកូនផង លឿននោះលឿនសឹងនិយាយបានថា មួយដង្ហើមដល់ ទុកអោយខ្ញុំនៅហេសហាស មិនត្រឹមតែប៉ុណ្ណឹងទេ ងាកបែរខ្លួនចេញបាត់ទៀត ។
ពាក្យសំដីររបស់មិត្តនារីខាងលើ បើយើងជាតួអង្គប្រុសមានអារម្មណ៍យ៉ាងណា ????
បុរសម្នាក់អាយុប្រមាន៥០ឆ្នាំ មានរាងកាយម៉ាំមួន មានកូន៤នាក់ និងមានប្រពន្ធក្មេងដល់ទៅ៣នាក់ បានប្រាប់គន្លឹះ សំខាន់មួយដើម្បីដោះស្រាយបញ្ហា ….
សម្រាប់សុខភាព មានវិធីសាស្រ្តច្រើនក្នុងការសម្រួល ដូចជា ការលេងកីឡា ការធ្វើលំហាត់ប្រាណ ជាដើម …. ។ ប៉ុន្តែ មានវិធីសាស្រ្តមួយទៀតដែលសង្ឃឹមថា លោកអ្នកនឹងទទួលបានប្រសិទ្ធភាព នោះគឺជាការហាត់ប្រាណប្រដាប់ភេទ។ តើការហាត់ប្រាណប្រដាប់ភេទបែបណា យកដុំថ្មមកចង់ព្យួរហើយលើកចុះឡើងមែនទេ ???
ចម្លើយសូមឆ្លើយថាទេ ……..
នៅក្នុងតួនៃប្រដាប់ភេទមនុស្សប្រុស មានចុងមានគល់ ចំណុចនៃការសម្រើបគឺនៅចុងឬយើងហៅថាក្បាល ប៉ុន្តែគល់មានតួនាទីអ្វី ? នៅខាងគល់ក្បែរទ្វាធំមាន សាច់ដុំម្យ៉ាង ហើយគ្រប់មនុស្សប្រុសអាចញាក់វាបាន សាច់ដុំ នោះហើយ គឺជាចំណុចសំខាន់នៃការហាត់ប្រាណប្រដាប់ភេទ ។
វិធីហាត់
ច្របាច់ ឬកៀបសាច់ដុំប្រដាប់ភេទ អោយជាប់តាមដែលអាចទប់បានរួចព្រលែងវិញ (មិនមែនប្រើដៃដើម្បីកៀបឬច្របាច់នោះទេ) ព្យាយាមធ្វើដដែលៗ អោយបានច្រើនដង ព្រោះប្រសិនបើលោកអ្នកអាច ទប់ជាប់រយះពេល១៥វិនាទី មានន័យថា លោកអ្នកអាចគ្រប់គ្រងលើការបញ្ចេញទឹករបស់ខ្លួនឯងបាន ។
ជឿឬមិនជឿសាកល្បងទាំងអស់គ្នា …….