២៣ជើង​រកគ្រាប់បាល់មិនបានធ្វើឲ្យ Ronaldo ជាប់ចំណាត់ថ្នាក់លេខ​១ ក្នុងចំណោមកីឡាករ៥រូប

0

ការព្យាយាមស៊ុត ២៣ ជើងរបស់ Ronaldo ដែលមិនអាចរកគ្រាប់បាល់ បានជូន Juventus គឺជា​រឿង​ដ៏អាក្រក់បំផុត​ នៅក្នុងពិភពបាល់ទាត់ពិភពលោក ។​
កីឡាករព័រទុហ្កាលរូបនេះ មិនបានរកគ្រាប់បាល់បាននោះទេ ក្នុង ៣ ប្រកួត ជាមួយ​Juventus នារដូវកាលថ្មីនេះ បើទោះបីជាគាត់បានអះអាងថា អាចនឹងរកគ្រាប់បាល់បានជូនក្លិប នៅក្នុងការប្រកួតជាមួយ Sassuolo ។​
អតីត​កីឡាករ​ Real Madrid បានធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល យ៉ាងខ្លាំង នៅរដូវកាលនេះ ដែលរូបគេបានផ្លាស់ទៅកាន់ Juventus ក្នុងតម្លៃ ៩៩ លានផោន ដែលជាតម្លៃថ្លៃបំផុត​ ក្នុងចំណោមកីឡាករ​ដែលមានវ័យ៣០ផ្លាយដូចលោក។​
ការប្រកួតបើកឆាកសំខាន់របស់ក្លិប Juventus បានធ្វើឲ្យអ្នកគាំទ្រកីឡាកររូបនេះ មានការភ្ញាក់ផ្អើល ដោយលោកបានព្យាយាម ស៊ុតចំនួន ២៣ ជើង ក៏ប៉ុន្តែ​បែរ​ជាធ្វើមិនបានសម្រេច ក្នុងចំណោមការប្រកួតដ៏លំបាកទាំងនោះ។​

ការព្យាយាម​ ២៣ លើក ដែលរកគ្រាប់បាល់មិនបាននេះ វាបានក្លាយជារឿងអាក្រក់បំផុត​ក្នុងបាល់អឺរ៉ុបដោយ Ronaldo ជាប់ចំណាត់ថ្នាក់លេខ ១ លេខ ២ ធ្លាក់ទៅកាន់ កីឡាករ Valentin Rongier បម្រើរបស់ Nantes លីគបារាំង ដោយស៊ុត ១៥ ជើង តែគ្មានគ្រាប់បាល់។​
៣.Christian Benteke ប្រយុទ្ធ Crystal Palace ស៊ុត​១៣ ជើង​មិនអាចរកគ្រាប់បាល់បាន។​
៤. Andy Delort កីឡាករ ប្រយុទ្ធ Toulouse ស៊ុត ១២ ជើងរកគ្រាប់បាល់មិនបាន​។​
៥.Nabil Fekir កីឡាករ Lyon ស៊ុត១១​ជើង តែរកគ្រាប់បាល់មិនបាន។​

អាចនិយាយថា កីឡាករវ័យ ៣៣ ឆ្នាំរូបនេះ ស្ថិតក្នុងស្ថានភាពស៊យ សូម្បីតែ​កីឡាករឆ្នើមប្រចាំឆ្នាំដែលផ្តល់ឲ្យ UEFA ក៏ធ្លាក់ទៅដល់ដៃ អតីតមិត្តរួមក្រុម Luka Modric ផងដែរ ៕​