អារម្មណ៍ពេលបង្ហោះម៉ូតូ និងពេលមកដល់ប៉ុស្តិ៍ គឺមិនដូចគ្នាទេ!!

0

កំពង់ស្ពឺ៖ ថ្ងៃ​ទី​០៨ ខែមករា ឆ្នាំ​២០២៥ វេលា​ម៉ោង ០៩​និង​៣០​នាទី កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​សាមគ្គី​មុនី​ជ័យ​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​ក្រុង​ឧដុង្គ​ម៉ែ​ជ័យ​បាន​ចុះ​ទៅ​ដល់​វិទ្យាល័យ​ហ៊ុន​សែន​បាត់ដឹង​ដោយ​សហការ​ជាមួយ​លោកគ្រូ​នាយក​សាលា​ស្រាវជ្រាវ​រក​កូនសិស្ស​ឃេ​ី​ញ​ចំនួន​០២​នាក់​ដែ​មាន​រូបភាព​បង្ហោះ​ម៉ូតូ នៅ​ចំណុច​ផ្លូវជាតិ​លេខ​51​ស្ថិត​នៅ​ភូមិ​ពោធិ៍ ឃុំ​ដំណាក់​រាំង ស្រុក​សាមគ្គី​មុនី​ជ័យ ខេត្តកំពង់ស្ពឺ ។

១.​ឈ្មោះ ង ស ណា ភេទ​ប្រុស អាយុ​១៥​ឆ្នាំ ជា​សិស្ស​រៀន​ថ្នាក់​ទី​10B (​ម្ចាស់​ម៉ូតូ​)
២.​ឈ្មោះ ស ស ភ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ជា​សិស្ស​ថ្នាក់​ទី​11D (​អ្នក​ជិះ​ពីក្រោយ​)

​តាម​ការ​សាកសួរ​ក្មេង​ទាំង​២​នាក់​ខាង​លេ​ី​បាន​សារភាព​ថា វី​ដេ​អូ​ដែល​បង្ហោះ​ម៉ូតូ​ថត​បង្ហោះ​នៅ​ក្នុង​បណ្តាញ​សង្គម​ពិតជា​រូប​ពួក​គេ​បាន​បង្ហោះ​កាលពី​អំឡុង​ឆ្នាំ​២០២២-២០២៣ និង​មិត្តភក្តិ​ម្នាក់​ទៀត​ឈ្មោះ រ វ ណ បាន​ឈប់​រៀន​ហេ​ី​យ។ ដកហូត​ម៉ូតូ​០១​គ្រឿង​ម៉ាក​ហុងដា​C125 ពណ៌​ខ្មៅ សេរី​ឆ្នាំ​2017 ពាក់​ផ្លា​ក​លេខ កំពង់ស្ពឺ 1K-8671 ។ បច្ចុប្បន្ន​ក្មេង​ទាំង​២​នាក់​ខាង​លេ​ី​បាន​ហៅ​មក​សាកសួរ​បំភ្លឺ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​សាមគ្គី​មុនី​ជ័យ​។
នៅ​វេលា​ម៉ោង​១៧.០០​នាទី​ថ្ងៃខែ​ឆ្នាំ​ដដែល បាន​ហៅ​អាណាព្យាបាល​របស់​ក្មេង​ទាំង​ពីរ​ខាងលើ មក​ធានា និង​ធ្វើ​កិច្ចសន្យា​អប់រំ​មិន​អោយ​ប្រព្រឹត្ត​សកម្មភាព​ដូច​ខាងលើ​ទៀត​ទេ​។ ចំណែក​ម៉ូតូ​ត្រូវ​បាន​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​សាមគ្គី​មុនី​ជ័យ​បណ្តោះអាសន្ន​មួយ​រយៈ​៕