យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Manchester City បានបើកការពិភាក្សាដើម្បីចុះហត្ថលេខាលើខ្សែការពារកណ្តាល Palmeiras កីឡាករ Vitor Reis ជាមួយនឹងកញ្ចប់ផ្ទេរប្រមាណ ៤០លានអឺរ៉ូ។
បេសកម្មផ្ទេរមួយនេះកំពុងបន្តនៅប្រទេសប្រេស៊ីលសម្រាប់ការជួបប្រជុំដោយផ្ទាល់។ ការចរចាកំពុងដំណើរការដូចគ្នានឹងក្លឹប RC Lens សម្រាប់ Abdukodir Khusanov ដែរ៕