ថ្នាំ​ចាក់​បង្ការ​ការ​ឆ្លង​មេរោគ​អេ​ដស៍​ឈ្មោះ ​Cabotegravir មិនមែន​ជា​វ៉ាក់សាំង​ទេ

0

ភ្នំពេញ៖ ក្រសួងសុខាភិបាល នឹង​ដាក់​ឱ្យ​ប្រើប្រាស់​ថ្នាំ​បង្ការ មុន​ពេល​ប្រឈម​នឹង​ការ​ឆ្លង​មេរោគ​អេ​ដស៍ (Pre-Exposure Prophylaxis = ថ្នាំ​ព្រឹ​ព​) ជា​ប្រភេទ​ថ្នាំ​ចាក់​ឈ្មោះ Cabotegravir ដែល​ត្រូវ​ចាក់​រៀង​រាល់ ២​ខែ​ម្តង សម្រាប់​បង្ការ​ការ​ឆ្លង​មេរោគ​អេ​ដស៍ មុន​ពេល​ប្រឈម ជូន​ក្រុម​ប្រជាជន​គន្លឹះ​ដែល​មាន​ប្រឈម​ខ្ពស់​នឹង​ការ​ឆ្លង​មេរោគ​អេ​ដស៍ រួម​មាន ក្រុម​ស្ត្រី​បម្រើសេវា​កំសាន្ត ក្រុម​បុរស​រួម​ភេទ​ជាមួយ​បុរស ក្រុម​អ្នក​ប្លែងភេទ ក្រុម​អ្នក​ប្រើប្រាស់​គ្រឿងញៀន​ដោយ​ចាក់ ។ ល​។ ថ្នាំ​នេះ​មាន​ប្រសិទ្ធភាព​ក្នុង​ការ​បង្ការ​ការ​ចម្លង​មេរោគ​អេ​ដស៍​បាន​ក្នុង​កម្រិត​ចន្លោះ​ពី ៩២ ទៅ ៩៥%​។

សូម​បញ្ជាក់​ថា មក​ដល់​ពេល​នេះ ពិភពលោក​យេ​ី​ង​មិន​ទាន់​រក​ឃើញ​វ៉ាក់សាំង​សម្រាប់​បង្ការ​មេរោគ​អេ​ដស៍​នៅឡើយ​ទេ​៕

ប្រភព៖ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC