កំពង់ស្ពឺ ៖ នាថ្ងៃសុក្រ ១២រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ ដោយអនុវត្ដបទបញ្ជាដ៏មុឹងម៉ាត់របស់លោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការ នគរបាលខេត្ដកំពង់ស្ពឺ និងគោលការណ៍បញ្ជាដឹកនាំរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ដកំពង់ស្ពឺ កំលាំងនគរបាលរបស់អធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ដឹកនាំពីលោកវរសេនីយ៍ទោ ជុន ច័ន្ទដេត អធិការនគរបាលស្រុកបានធ្វេីការស្រាវជ្រាវមុខសញ្ញាក្មេងទំនេីងដែលបានថតវីដេអូបង្ហោះចែកចាយតាមប្រព័ន្ធបណ្ដាញសង្គមតិចតុ tik tok សកម្មភាពដេញវាយគ្នាដោយប្រើប្រាស់កាំបិតផ្គាក់រត់ដេញកាប់៖
១-ឈ្មោះ ខាត់ រដ្ឋា ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរ កម្មករផលិតទឹកបរិសុទ្ធ ទីលំនៅភូមិសម្បទានសែនជ័យ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ។
២-ឈ្មោះ ចិត្ត ប្រុសពៅ ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ កម្មករផលិតទឹកបរិសុទ្ធ ទីលំនៅភូមិអូរកូនត្រំ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច(ម្ចាស់ទូរស័ព្ទ) ។
៣-ឈ្មោះ ជា រុណ ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរ កម្មករផលិតទឹកបរិសុទ្ធ ទីលំនៅភូមិអូរកូនត្រំ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ។
៤-ឈ្មោះ ស៊ីណាត កក្កដា ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរ កម្មករផលិតទឹកបរិសុទ្ធ ទីលំនៅភូមិទី១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ។
៥-ឈ្មោះ ដា រីម ភេទប្រុស អាយុ ១៥ឆ្នាំ មុខរបរ កម្មករផលិតទឹកបរិសុទ្ធ ទីលំនៅភូមិអូរកូនត្រំ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច (ជាអ្នកកាន់កាំបិតដេញកាប់)
យោងតាមចម្លើយសារភាពរបស់ក្រុមក្មេងទំនើងទាំង៥នាក់គឺពួកគេថតវីដេអូខ្លីៗរួចបង្ហោះតាមបណ្ដាញសង្គម tik tok ចែកចាយអោយដល់ក្រុមសមាសភាពផ្សេងទៀតអោយដឹងថាក្រុមខ្លួនគឺមានអាវុធនិងចង់បង្អួតដល់ដៃគូរផងដែរក្នុងការត្រៀមប្រយុទ្ធក្នុងកាលៈទេសៈណាមួយនៅពេលក្រោយ។
ចំពោះវីឌីអូខាងលើនេះថតនិងបានបង្ហោះកាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ និងដកហូតវត្ថុតាងជាក់ស្ដែងរួមមាន ៖ ទូរស័ព្ទដៃ០១គ្រឿង ម៉ាកIphone11 ពណ៌ខ្មៅ -កាំបិតផ្គាក់០១ដើម-ម៉ូតូ០១គ្រឿងម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២៤ ពាក់ផ្លាកលេខកំពង់ស្ពឺ 1Y-1102។
ករណីខាងលើជំនាញបានកំពុងសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ចាត់ការតាមនិតិវិធីបន្ដ៕