សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ចាត់ក្រុមគ្រូពេទ្យ TYDA អោយព្យាបាលជំងឺភ្នែកទ្បើងបាយ និងជំងឺភ្នែកដុះកន្ទុយថ្លែនជូនលោកតា លោកយាយនៅស្រុកតាំងគោក ខេត្តកំពង់ធំ

0

កំពង់ធំ៖ ដោយ​ក្តី​មេត្តាករុណា​ប្រកបដោយ​ធម៌​សប្បុរស​ដ៏​ខ្ពង់ខ្ពស់​ពី​សំណាក់ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត និង​លោក​ជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី​, លោក​ទាំង​ទ្វេ បាន​ចាត់​ក្រុម​គ្រូពេទ្យ​របស់​សមាគម​គ្រូពេទ្យ​យុវជន​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ (TYDA) ធ្វើការ​វះកាត់ ព្យាបាល​ភ្នែក​ជូន​លោកតា លោកយាយ អ៊ំ​ប្រុស អ៊ំ​ស្រី ប្រកបដោយ​ជោគជ័យ​នៅ​មន្ទីរពេទ្យ​ព្រះ​អង្គឌួង កាលពី​ថ្ងៃ​ទី៣០ ខែឧសភា ឆ្នាំ​២០២៤ កន្លង​ទៅ​។

បច្ចុប្បន្ន ពួក​គាត់​អាច​មើលឃើញ​ច្បាស់​សារ​ជា​ថ្មី​ឡើង​វិញ ជាមួយនឹង​អារម្មណ៍​រំភើប​សប្បាយ​រីករាយ និង​គោរព​ដឹងគុណ សម្តេច​ធិ​បតី និង​លោក​ជំទាវ​បណ្ឌិត ជា​អនេក ។ រាល់​ការ​ចំណាយ​ទាំងអស់ ទាំង​ក្នុង​ការ​ព្យាបាល វះកាត់ ស្នាក់​នៅ ម្ហូបអាហារ និង​ធ្វេ​ី​ដំណេ​ី​រ ត្រូវ​បាន​ឧបត្ថម្ភ​ទំនុកបម្រុង​ដោយ​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត និង​លោក​ជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ៕