មកស្វែងយល់អំពីសារៈសំខាន់នៃការឆ្លុះទងសួត!

0

ភ្នំពេញ៖ ការ​ឆ្លុះ​ទងសួត​មាន​សារៈសំខាន់ និង​បង្ក​ភាព​ងាយស្រួល​ដល់​គ្រូពេទ្យ​ក្នុង​ការ​កំណត់​រោគវិនិច្ឆ័យ​របស់​អ្នកជំងឺ​អោយ​កាន់តែ​បាន​ច្បាស់ និង​ព្យាបាល​អ្នកជំងឺ​ប្រកបដោយ​គុណភាព និង​ប្រសិទ្ធភាព​។

១) មូលហេតុ​៖
លោក​អ្នក​គួរ​មក​ធ្វើការ​ឆ្លុះ​ទងសួត ប្រសិនបើ​លោក​អ្នកមាន​អាកា​រៈ​ដូច​ខាងក្រោម
– ក្អក​រ៉ាំរ៉ៃ
– ក្អក​ឈាម
– ស្ទះ​ស្លេស
– រលាក​សួត
– ដុំ​សាច់​ក្នុង​សួត
– ជំងឺ​សួត​ផ្សេង​ៗ ដែល​ពុំ​ដឹង​មូលហេតុ

២) អត្ថប្រយោជន៍​៖
– ងាយស្រួល​ក្នុង​ការ​កំណត់​រោគវិនិច្ឆ័យ​តាម​រយៈ​ការ​បូម​ស្លេស​យក​ទៅ​វិភាគ
– លាង​សំអាត​ផ្លូវដង្ហើម
– ដើម្បី​ប្រើ​ថ្នាំ​ឃាត់ឈាម​ក្នុង​ករណី​ក្អក​ឈាម
– ច្រឹប​សាច់​ទងសួត ឬ​ដុំ​សាច់​សួត​ដើម្បី​វិភាគ​រោគ

៣) ការ​អនុវត្ត​៖
– អ្នកជំងឺ​ត្រូវធ្វើ​ការ​តម​អាហារ​យ៉ាងតិច ៤​ម៉ោង​មុន​ពេលធ្វើការ​ឆ្លុះ​ទងសួត
– បាញ់ថ្នាំ​ស្ពឹក ដើម្បី​កុំអោយ​អ្នកជំងឺ​មាន​អារម្មណ៍​ថា​ពិបាក​ក្នុង​ការ​ឆ្លុះ
– អាច​ធ្វើការ​ឆ្លុះ​ដោយ​ប្រើ​ថ្នាំស្ពឹក ឬ​សន្តំ
– ប្រើ​រយៈពេល​នៃ​ការ​ឆ្លុះ​ចន្លោះ​ពី ៣ ទៅ ១០​នាទី
– ក្រោយ​ពី​ឆ្លុះ​រួច អ្នកជំងឺ​ត្រូវ​តម​អាហារ​រយៈពេល​២​ម៉ោង

ប្រភព៖ មន្ទីរពេទ្យកាល់ម៉ែត