តាកែវ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តលុចស៊ីស RX 300 មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ BA-2995 បើករេចង្កូតបុកចូលការាសសាំងមួយកន្លែង បណ្ដាលអោយក្រឡាប់ និងមនុស្សពីរនាក់ជាប់នៅក្នុងរថយន្ត ហេតុការណ៍នេះកើតឡើងនៅផ្លូវវាងក្រុង ស្ថិតនៅភូមិប្រហួត សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ នៅវេលាម៉ោង ២:៤៦នាទី អាធ្រាត ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៤ ៕


