សមត្ថកិច្ចឆ្លើយតបករណីជនបរទេសម្នាក់ថាប៉ូលីសផ្លាកពិន័យ ១លានរៀលគ្រាន់តែមិនពាក់មួកការពារ តែតាមពិតគាត់មានជិតស្រវឹងដល់ទៅ០.៩១ មី​លី​ក្រាម​ក្នុង​មួយ​លី​ត្រ​ខ្យល់

0

ភ្នំពេញ​៖ ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ សូម​បញ្ជាក់​ថា​៖ រាល់​ការ​សរសេរ​សារ​បង្ហោះ​របស់​ជនបរទេស​ខាងលើ​ចោទប្រកាន់​មក​លើ​សម​កិច្ច​អនុវត្ត​ច្បាប់​នៅ​លើ​កំណាត់​ផ្លូវ​ម៉ៅ​សេ​ទុង ខណ្ឌ​បឹង​កេងកង នោះ គឺ​សមត្ថកិច្ច​សូម​ធ្វើការ​បដិសេធ​ទាំងស្រុង មិន​ដូច​ការ​លើក​ឡើង​របស់​ជនបរទេស​នេះ​ទេ​។

May be an image of car, phone and text

នៅ​យប់​ថ្ងៃ​ទី​០១ ខែមីនា ឆ្នាំ​២០២៤ កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌ​បឹង​កេងកង ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ទោ សរ សំណាង ស្នងការ​រង និង​លោក​វរសេនីយ៍ទោ វុ​ឌ្ឃ ផូ​សារ​វ័​ន្ត អធិការ​នគរបាល​ខណ្ឌ​បឹង​កេងកង បាន​ចុះ​អនុវត្ត​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក និង​ពិនិត្យ​ជាតិ​ស្រវឹង នៅ​ចំណុច​ផ្លូវ​ម៉ៅ​សេ​ទុង កែង​ផ្លូវ​លេខ​១០៥ ខណ្ឌ​បឹង​កេងកង ពេល​នោះ​មាន​ជនបរទេស​ម្នាក់​បើកបរ​ម៉ូតូ​ធំ ពណ៌​ខៀវ ពាក់​ផ្លា​ក​លេខ​ភ្នំពេញ 1BH-9456 បើកបរ​ក្នុង​ល្បឿន​លឿន និង​មិន​ពាក់មួក​សុវត្ថិភាព ទើប​កម្លាំង​មានការ​សង្ស័យ​បាន​ឃាត់​ហៅ​ដើម្បី​ធ្វើការ​ត្រួតពិនិត្យ​សួរនាំ​។

May be an image of 1 person, phone and text

បន្ទាប់​មក​សមត្ថកិច្ច​ឱ្យ​គាត់​សហការ​ផ្លុំ​ធ្វើតេស្ដ​រក​ជាតិ​ស្រវឹង ជាក់ស្ដែង​ឃើញ​មាន​ជាតិ​ស្រវឹង ០.៩១ មី​លី​ក្រាម​ក្នុង​មួយ​លី​ត្រ​ខ្យល់ និង​បាន​ពន្យល់​ណែនាំ​ពាក់ព័ន្ធ​ការ​បើកបរ​ក្រោម​ឥទ្ធិពល​ជាតិ​ស្រវឹង ត្រូវ​ផាកពិន័យ ចំនួន​១​លាន​រៀល ចំពោះ​បទល្មើស​ច្បាប់​ចរាចរណ៍​ផ្លូវគោក យោង​មាត្រា ១០​ថ្មី នៃ​អនុ​ក្រិ​ត្យ​លេខ ៣៩ អ ន ក្រ​. បក និង​មិន​អនុញ្ញាត​ឱ្យ​គាត់​បើកបរ​ម៉ូតូ​ធ្វើ​ដំណើរ​ទៅ​មុខ​នោះ​ទេ​បើ​មិន​ដូច្នោះ​ទេ​ត្រូវ​ទុក​ម៉ូតូ​នៅ​កន្លែង​សមត្ថកិច្ច ចាំ​ស្អែក​មក​យក​ម៉ូតូ​។

May be an image of 2 people and text

បន្ទាប់​មក​សមត្ថកិច្ច​បាន​ចេញ​ប័ណ្ណ​ផាកពិន័យ ១​លាន​រៀល ដោយនៅ​ពេល​នោះ​គាត់​គ្មាន​ការ​តវ៉ា​នោះ​ទេ​។ ខណៈនោះ​គាត់​បាន​លួច​ថត​សមត្ថកិច្ច ផ្ញើ​ទៅ​ពួកម៉ាក​តាម​តេ​ឡេ​ក្រាម សមត្ថកិច្ច​ឃើញ ក៏​ស្នើ​សុំ​ឱ្យ​គាត់​លុប​ចោល នៅ​ពេល​នោះ​សមត្ថកិច្ច​បាន​ឆែក​មើល​ទូរស័ព្ទ​គាត់ គឺ​គាត់​បាន​លុប​តេ​ឡេ​ក្រាម​ពួកម៉ាក​គាត់​ដែល​បាន​ផ្ញើ​រូបភាព​ទៅ​រួច​ហើយ និង​រូបភាព​ក្នុង​ទូរស័ព្ទ​គាត់​ចោល​អស់​។ ក្រោយមក​សមត្ថកិច្ច​បាន​ណែនាំ​ឱ្យ​ជនបរទេស​នេះ​ហៅ​ពួកម៉ាក​ដែល​មិន​ស្រវឹងស្រា មក​ទទួលយក​គាត់​។ មួយសន្ទុះ​មក​ពួកម៉ាក​គាត់​បាន​មក​ទទួល​ហើយ​សមត្ថកិច្ច​អនុញ្ញាត​ឱ្យ​ពួកម៉ាក​ជនបរទេស​នេះ​ជិះ​ម៉ូតូ​ធំ​របស់​គាត់​ដឹក​ចេញ​ទៅ​បាត់​។

May be an image of 1 person and text

ចំពោះ​ជនបរទេស​ខាងលើ សមត្ថកិច្ច​បាន​ស្រាវជ្រាវ​គឺ​គាត់​ធ្វើការ​ជា​ឌី​ជេ​នៅ​ក្លឹ​ប​មួយ ប៉ុន្តែ​គាត់​ត្រូវ​បាន​ក្លឹ​ប​បណ្តេញ​ចេញពី​ការងារ និង​ទៅ​ធ្វើ​ការងារ​ក្នុង​ក្លឹ​ប​ផ្សេង ឱ្យ​ចូលខ្លួន​មក​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​សមត្ថកិច្ច​សួរនាំ​ពីព្រោះ​ការ​ចុះ​អនុវត្ត​ច្បាប់​នេះ​សមត្ថកិច្ច​អនុវត្ត​ច្បាប់​ចំពោះ​ជន​ទូទៅ​មិន​ថា​ជនជាតិ​ខ្មែរ ឬ​ជនបរទេស​នោះ​ទេ ឱ្យ​ចូលរួម​គោរព​ច្បាប់​។​ការ​អនុវត្ត​ច្បាប់​នេះ​ដោយ​វិជ្ជាជីវៈ និង​តាម​គោលការណ៍​ច្បាប់​៕

ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ