តើបារីអេឡិចត្រូនិចបានបង្កហានិភ័យកម្រិតណា ដល់សុខភាពអ្នកប្រើប្រាស់?

0

បរទេស៖ បច្ចុប្បន្ន នៅទូទាំងសកលលោក យុវវ័យមិនថាប្រុសឬស្រី ចំនួនប្រហែលជា១.១លានប៊ីលាននាក់កំពុងតែឈ្លក់វង្វេងនឹងការជក់បារី។ ក្នុងចំណោមយុវជនប្រុសស្រីទាំងអស់នោះ មាន៦០ភាគរយគឺមានបំណងនិងចង់ផ្តាច់ពីការជក់បារី ដោយពួកគេងាកទៅប្រើប្រាស់ផលិតផលមួយផ្សេងទៀតឲ្យសក្តិសមនិងទាន់សម័យ។ ផលិតផលដែលពួកគេជ្រើសរើសយកមកប្រើប្រាស់នោះគឺ បារីអេឡិចត្រូនិច ឬ E-Cigarrete។ ការជ្រើសរើសប្រើប្រាស់ប្រភេទបារីអេឡិចត្រូនិចនេះ ព្រោះពួកគេយល់ថា ផលិតផលមួយនេះអាចឲ្យពួកគេផ្តាច់បារី និងមិនមានផលប៉ះពាល់ដល់សុខភាព។

តើបារីអេឡិចត្រូនិចពិតជាមិនបង្កហានិភ័យណាមួយដល់សុខភាពមែនឬទេ?

យោងតាមប្រភព American Lung Association បានឲ្យដឹងថា បារីអេឡិចត្រូនិចពិតជាបង្កហានិភ័យខ្ពស់ចំពោះសុខភាពអ្នកដែលកំពុងប្រើប្រាស់។ បារីអេឡិចត្រូនិច គឺផ្ទុកនូវសារធាតុពុលជា ច្រើន ដែលធ្វើឲ្យអ្នកប្រើប្រាស់ប្រឈមនូវហានិភ័យដូចជា ជំងឺក្អក ជំងឺផ្លូវដង្ហើម និងជំងឺហឺតជា ដើម។អ្នកជំនាញបានរកឃើញថានៅក្នុងបារីអេឡិចត្រូនិចមានសារធាតុពុល២ប្រភេទគឺ propylene glycol និង vegetable glycerin។ សារធាតុពុលទាំងពីរនេះ ត្រូវបានគេរកឃើញ នៅក្នុងសារធាតុរាវរបស់បារីអេឡិចត្រូនិច ដែលវាមានតួនាទីចូលទៅបំផ្លាញកោសិការបស់អ្នកប្រើប្រាស់បន្តិចម្តងៗ។បារីអេឡិចត្រូនិចក៏មានផ្ទុកនូវសារធាតុគីមីមួយចំនួនទៀតដូចជា acetaldehyde, acrolein និង formaldehyde ដែលសារធាតុគីមីទាំងអស់នេះ ជាមូលហេតុចម្បងក្នុងការបង្កើតទៅជា ជំងឺមហារីកសួត និងជំងឺសរសៃឈាមបេះដូងផងដែរ។ជាមួយគ្នានេះផង អ្នកជំនាញបានលើកឡើងថា រហូតមកដល់បច្ចុប្បន្នគេនៅមិនទាន់រកឃើញថាការប្រើប្រាស់បារីអេឡិចត្រូនិច គឺពិតជាមានសុវត្ថិភាព និងប្រសិទ្ធភាពក្នុងការជួយឲ្យអ្នកជក់បារីទូទៅអាចកាត់ផ្តាច់ពីការជក់បារីបាននោះទេផ្ទុយទៅវិញបារីអេឡិចត្រូនិចវាកាន់តែធ្វើឲ្យមានបញ្ហាសុខភាកាន់តែធ្ងន់ធ្ងរជាងមុនបន្ថែមទៀត៕

ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា