ប្រើល្បិចចូលចាក់សាំង ហើយឆ្លៀតឪកាសឆក់កាបូបលុយ

0

កណ្ដាល ៖ ជនសង្ស័យម្នាក់ បើល្បិចចាក់សាំងមួយលីត្រ ដោយឃើញនារីជាអ្នកលក់សាំងនៅម្នាក់ឯង ក៏ធ្វើសកម្មភាពឆក់ខ្សែរក តែមិនបានសម្រេច ត្រូវនគរបាលក្របួចជាប់។ ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង៩និង០០នាទី ចំណុចជាប់ផ្លូវកៅស៊ូ លេខ២៦១ មុខរោងលក់ដូរ របស់ជនរងគ្រោះ ភូមិស្វាយអំពារ ឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្ដាល។

មន្ត្រីនគរបាលស្រុកមុខកំពូល បានឲ្យដឹងថា ៖ ជនរងគ្រោះឈ្មោះ ហម ចាន់រ័ត្ន ភេទស្រី អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ មានទីលំនៅសព្វថ្ងៃភូមិ ស្វាយអំពារ ឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្តាល។ ជនសង្ស័យឈ្មោះ ភី វណ្ណា ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅសព្វថ្ងៃភូមិឈ្វាង ឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្តាល។ វត្ថុតាងចាប់យក៖ ១.ម៉ូតូម៉ាកYAMAHA MSLAZ ពណ៌ខ្មៅ សេរីឆ្នាំ 2018 ពាក់ស្លាកលេខ ភ្នំពេញ 1IP 8148 ចំនួន ០១គ្រឿង។(របស់ជនសង្ស័យ) ២.លោហៈធាតុ ពណ៌ទង់ដែង(ខ្សែក) ប្រវែង៤៦សង់ទីម៉ែត្រ វាចទំពួក ចំនួន០១ខ្សែ។(របស់ជនរងគ្រោះ)។

ប្រភពដដែលបន្តថា៖ នៅថ្ងៃកើតហេតុជនសង្ស័យបានជិះម៉ូតូរបស់ខ្លួនខាងលើ ចេញពីផ្ទះនៅភូមិឈ្វាំង ឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្តាល តែម្នាក់ឯង គោលបំណងមកធ្វើសកម្មភាពឆក់នៅតាមបណ្តោយផ្លូវកៅស៊ូលេខ២៦១។ លុះធ្វើដំណើរមកដល់រោងលក់ដូរ របស់ជនរងគ្រោះ  ជនសង្ស័យបានឈប់ម៉ូតូ ហើយអោយជនរងគ្រោះចាក់សាំងឲ្យមួយចំនួន០១លីត្រ ហើយជនសង្ស័យបានអោយប្រាក់៥៥០០រៀលទៅជនរងគ្រោះ ដោយឃើញជនរងគ្រោះមានពាក់ខ្សែកនិងជាស្រីនៅម្នាក់ឯង ដោយប្តីជនរងគ្រោះនៅក្រោយរោង ជនសង្ស័យបាន បន្ទាប់មកជនសង្ស័យ ក៏បានធ្វើជាទិញដែកកេះរបស់ជនរងគ្រោះមួយទៀត ក្នុងពេលនោះជនសង្ស័យបានបញ្ឆេះម៉ូតូ និងអង្គុយលើម៉ូតូរបស់ខ្លួន ពេលជនរងគ្រោះយកដែកកេះមកហុចឲ្យ  ស្រាប់តែជនសង្ស័យបានធ្វើសកម្មភាពលូកដៃឆក់យកខ្សែករបស់ជនរងគ្រោះ ដែលពាក់ នៅលើ ក ក បណ្តាលអោយដាច់ ហើយជនសង្ស័យ ប្រឹងបើកម៉ូតូរត់គេចចេញក្នុងពេលនោះជនរងគ្រោះបានស្ទុះទាញអាវជនសង្ស័យហើយស្រែកប្រាប់ប្ដីរបស់ខ្លួនថា÷(ចោរៗ) ឮដូច្នេះប្តីជនរងគ្រោះបានរត់ពីក្រោយរោងមកជួយប្រពន្ធរបស់ខ្លួន ហើយប្រជាពលរដ្ឋនៅក្បែរនោះ ឃើញ ក៍មកជួយចាប់ជនសង្ស័យបាននៅកន្លែងកើតហេតុរួមទាំងវត្ថុតាង បន្ទាប់មកជនរងគ្រោះ ក៏បានរាយការណ៍មកសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយអំពារ ក្រោយពេលទទួលព័ត៌មានកម្លាំងប៉ុស្តិ៍ ក៏បានចុះទៅដល់កន្លែងកើតហេតុ ហើយបាននាំជនសង្ស័យនិងវត្ថុតាង យកមកប៉ុស្តិ៍ដើមធ្វើការសាកសួរ។ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា÷ខ្លួន ពិតជាបានធ្វើសកម្មភាពឆក់ខ្សែករបស់ជនរងគ្រោះ ពិតប្រាកដមែន។

ចំពោះជនសង្ស័យបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកមុខកំពូល។ ករណីនេះជំនាញ និងប៉ុស្តិ៍កំពុងកសាងសំណុំរឿ ដើម្បីបន្តចាត់ការតាមនីតិវិធី៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ