ក្រសួងសុខាភិបាល​កម្ពុជា សហការ​ជាមួយ​អាជ្ញាធរ កំពុង​ស្រាវជ្រាវ​ចំពោះ​ករណី​ជនបរទេស​ម្នាក់​ផ្ទុក​ជំងឺ​អុត​ស្វា ហើយ​ព្យាយាម​រត់គេច​ពី​ប្រទេស​ថៃ មក​កម្ពុជា

0

ភ្នំពេញ​៖ ក្រសួងសុខាភិបាល​កម្ពុជា សហការ​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ​គ្រប់​ជាន់ថ្នាក់ កំពុង​ស្រាវជ្រាវ និង​តាមដាន​យ៉ាង​យកចិត្តទុកដាក់ ករណី​ជនជាតិ​នី​ហ្សេ​រី​យ៉ា​ម្នាក់ ដែល​មាន​ផ្ទុក​ជំងឺ​អុត​ស្វា ប៉ុន្ដែ​រត់គេច​ពី​ការ​ព្យាបាល​នៅ​ប្រទេស​ថៃ ហើយ​ស​ម្ដៅ​មក​ប្រទេស​កម្ពុជា​។

លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល បានថ្លែងឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០២២​នេះ ក្រោយ​ទទួល​បាន​សេចក្ដីរាយការណ៍​ពី​អាជ្ញាធរ​ថៃ ពាក់ព័ន្ធ​ការ​រត់គេច របស់​អ្នកជំងឺ​អុត​ស្វា​ម្នាក់​នោះ នៅ​ពេល​នេះ​ក្រសួងសុខាភិបាល និង​សមត្ថកិច្ច​កំពុង​ប្រទាក់ក្រឡា​គ្នា នៅ​គ្រប់​ច្រកចូល​ទាំងអស់​ដែល​ជាប់​ព្រំដែន​ថៃ មិន​ថា​តែ​ច្រក​ទ្វារ​អន្ដរជាតិ ច្រក​តំបន់ ឬ​ច្រករបៀង និង​ផ្លូវទឹក​ជាដើម​។

លោកស្រី យក់ សម្បត្តិ បាន​បញ្ជាក់​បែប​នេះ​ថា «​ក្រោយ​ទទួល​បានការ​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​ពី​សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​នៃ​កម្ពុជា គ្រប់​មន្ដ្រី​សុខាភិបាល​ដែល​ប្រចាំការ​នៅ​តាម​ច្រក​ទាំងអស់ ដោយ​សហការ​ជាមួយ អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ កំពុង​ត្រៀម​។ អាជ្ញាធរ​កំពុង​ដុតដៃដុតជើង​គ្រប់​ច្រក​ទាំងអស់ មិន​ថា​ដីគោក ឬ​ផ្លូវទឹក ហើយ​មន្ដ្រី​ឆ្លើយ​តប​បន្ទាន់​របស់​យើង​នៅ​តាម​ព្រំដែន បាន​ប្រុង​ត្រៀម​ជា​ស្រេច​»​៕

ប្រភព៖ Sorn Sopheak-ស៊ន សុភក្រ្ត