Chelsea ត្រូវបានគេរាយការណ៍ថា ចង់ចុះហត្ថលេខាលើខ្សែការពារសញ្ជាតិបារាំង Jules Kounde នៅរដូវក្តៅនេះ នេះបើយោងតាមអ្នកជំនាញការផ្ទេរកីឡាករលោក Fabrizio Romano។
Chelsea បានបន្ថែមកីឡាករ Kalidou Koulibaly និង Raheem Sterling ទៅក្នុងក្រុមរបស់ពួកគេនៅរដូវក្តៅនេះ។ កីឡាករ Romelu Lukaku, Antonio Rudiger, និង Andreas Christensen គឺជាកីឡាករសំខាន់ក្នុងក្រុមដែលបានចាកចេញពីក្លឹបតោខៀវនៅរដូវក្តៅនេះ។
Kounde របស់ Sevilla ទំនងនឹងក្លាយជាកីឡាករខ្សែការពារចំណូលថ្មីទីពីររបស់ Chelsea នៅរដូវក្តៅនេះ។ បច្ចុប្បន្នគាត់កំពុងត្រូវបានភ្ជាប់ជាមួយនឹងការផ្ទេរមកកាន់ក្រុមតោខៀវ ដូចដែល Telegraph បានចេញផ្សាយ ។
ទោះជាយ៉ាងណាក៏ដោយ ការមកដល់របស់ខ្សែការពារក្លឹប Sevilla វ័យ 23 ឆ្នាំរូបនេះ អាចប៉ះពាល់ដល់ពេលវេលានៃការប្រកួតរបស់ខ្សែការពារក្រុមតោខៀវពីរបីនាក់នៅរដូវកាលក្រោយ ដែលមានដូចជា៖ Levi Colwill, Trevoh Chalobah, Cesar Azpilicueta៕