ភ្នំពេញ៖ នេះបើយោងតាមការចេញផ្សាយរបស់ គេហទំព័រវិទ្យាសាស្ត្រអន្តរជាតិ Our World In Data បានអោយដឹងថា ប្រទេសកម្ពុជាកំពុងឈរនៅលំដាប់ទី២ ក្នុងតំបន់អាស៊ាន និងលេខ ៧នៅលើពិភពលោក ជាប្រទេស ដែលបានចាក់វ៉ាក់សាំងបានច្រើនជាគេ បើគិតត្រឹមថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១។
បើតាមការបញ្ជាក់របស់ក្រសួងសុខាភិបាល នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១នេះ បានអោយដឹងថា ប្រទេសកម្ពុជាមានអ្នកចាក់វ៉ាក់លើកទី១សរុបចំនួន ១៣,២៧៣,២៦៣នាក់ លើកទី២ចំនួន ១០,៩៨៥,២៣១នាក់ និងលើកទី៣សរុប ៨៨១,៤៣២នាក់៕