Chiellini ថា​កីឡាករ​រូប​នេះ ​អាច​នឹង​ឈ្នះ​ពានរង្វាន់ Ballon d’Or

0

ប្រធាន​ក្រុម Juventus កីឡាករ Giorgio Chiellini ជឿជាក់​ថា​មិត្ត​រួម​ក្រុម​ជម្រើសជាតិ​អ៊ី​តា​លី​របស់​គាត់ កីឡាករ Jorginho គួរតែ​ឈ្នះ​ពានរង្វាន់ Ballon d’Or ខណៈ​ដែល​មិត្តភក្តិ​ជិត​ស្និទ្ធ​របស់​គាត់ នឹង​ជួប​គ្នា​នៅ Champions League នៅ​យប់​ថ្ងៃ​ពុធ​នេះ​។

Jorginho ដែល​បាន​ឈ្នះ​ពានរង្វាន់ Champions League ជាមួយ​ក្រុម​តោ​ខៀវ Chelsea និង​យូ​រ៉ូ ២០២០ ជាមួយ​ប្រទេស​របស់​គាត់​កាលពី​រដូវ​កាល​មុន ត្រូវ​បាន​គេ​ដាក់​ឈ្មោះ​កីឡាករ​ឆ្នើម​ប្រចាំឆ្នាំ​របស់ UEFA កាលពី​ដើមខែ​នេះ​។

ទោះ​យ៉ាងណា​ក្រុម​តោ​ខៀវ​បាន​ព្យាយាម​ការពារ​ពាន​អឺរ៉ុប​របស់​ពួក​គេ ហើយនឹង​ត្រូវ​ប្រឈម​មុខ​ដាក់​គ្នា​ជាមួយ Juventus នៅ​យប់​នេះ Chiellini បាន​និយាយ​យ៉ាង​ច្បាស់​អំពី​ទេព​កោសល្យ​របស់ Jorginho នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មុន​ការ​ប្រកួត​ថា​៖ «​ខ្ញុំ​សង្ឃឹមថា Jorginho នឹង​អាច​ឈ្នះ​ពានរង្វាន់ Ballon d’Or គាត់​គឺជា​មិត្ត​ល្អ​របស់ខ្ញុំ​»៕