ខ្សែប្រយុទ្ធ Lionel Messi របស់ក្រុម PSG បានស៊ុតបាល់បញ្ចូលទីយ៉ាងល្អក្នុងការប្រកួតទល់នឹងក្រុម Manchester City ក្នុងការប្រកួតក្របខ័ណ្ឌ Champions League របស់ពួកគេ។ អតីតខ្សែបម្រើរបស់ក្លិប Man City លោក Owen Hargreaves បានកោតសរសើរចំពោះកីឡាករអាហ្សង់ទីនរូបនេះ ដោយបានដាក់ឈ្មោះគាត់ថាជាកីឡាករដ៏ឆ្នើមម្នាក់។
Hargreaves បាននិយាយនៅលើ BT Sport ថា “គ្រាប់បាល់់នេះមានការចាប់អារម្មណ៍ខ្លាំង ហើយខ្ញុំក៏ពេញចិត្តចំពោះទម្រង់លេងរបស់ Hakimi ដែលបង្ករឲ្យមានចន្លោះទំនេរច្រើន ដើម្បីបង្កើតឱកាសរកគ្រាប់បាល់”។
“ ថ្ងៃនេះ PSG បង្ហាញទម្រង់លេងដ៏ល្អឥតខ្ចោះ នៅពេលដែលពួកគេទទួលបានគ្រាប់បាល់ទី ១ ហើយ Hakimi ក្រឡុកដើម្បីឲ្យមានកន្លែងទំនេរ ដោយ Messi អាចចូលមកខាងក្នុង ហើយបន្ទាប់មក Neymar និង Mbappe ស្ថិតនៅទីនោះ វានឹងធ្វើឲ្យការប្រយុទ្ធកាន់តែមានប្រសិទ្ធភាព“។
Hargreaves បានបន្ថែមថា៖ “ ថ្ងៃនេះពួកគេធ្វើបានត្រឹមត្រូវហើយជាមួយ Messi នៅពេលអនាគត គាត់នឹងអាចរកគ្រាប់បាល់បានយ៉ាងសន្ធឹកនៅទីនោះ” ៕