Home ព័ត៌មានអន្តរជាតិ ក្រុមហ៊ុនសិង្ហបុរីនឹងពង្រីកការដាក់ពង្រាយថាមពលស្អាតនៅក្នុងប្រទេសចិន

ក្រុមហ៊ុនសិង្ហបុរីនឹងពង្រីកការដាក់ពង្រាយថាមពលស្អាតនៅក្នុងប្រទេសចិន

0

បរទេស៖ ក្រុមហ៊ុនផ្គត់ផ្គង់ថាមពលបានប្រកាសថា ក្រុមហ៊ុន SP Group របស់ប្រទេសសិង្ហបុរីបានចូលសម្ព័ន្ធភាពជាយុទ្ធសាស្រ្តជាមួយធនាគារ China Merchants Bank (CMB) ក្នុងការជួលហិរញ្ញវត្ថុ ដើម្បីគាំទ្រដល់ការដាក់ពង្រាយថាមពលកកើតឡើងវិញនៅក្នុងប្រទេសចិន។

ក្រុមហ៊ុន SP Group ត្រូវបានគេរំពឹងថា នឹងទទួលបានទឹកប្រាក់រហូតដល់ ៨ប៊ីលានយ័ន (១.១២ប៊ីលានដុល្លារអាម៉េរិក) ក្នុងរយៈពេល ៣ឆ្នាំបន្ទាប់ ដើម្បីគាំទ្រដល់គម្រោងរបស់ខ្លួន រួមទាំងកសិដ្ឋានថាមពលពន្លឺព្រះអាទិត្យ ការចែកចាយថាមពលពន្លឺព្រះអាទិត្យ ការស្តុកទុកថាមពល និងការធ្វើឱ្យត្រជាក់ និងមានកម្ដៅក្នុងតំបន់។

លោក លូង ហ៊ុយចេ (Loong Hui Chee) ប្រធានផ្នែកហិរញ្ញវត្ថុនៃក្រុមហ៊ុន SP Group បាននិយាយថា «ក្រុមហ៊ុន SP Group ប្តេជ្ញាផ្តល់សិទ្ធចំពោះថាមពលស្អាតសម្រាប់ប្រទេសចិន ហើយទន្ទឹងរង់ចាំធ្វើការជាមួយអ្នកហិរញ្ញវត្ថុដែលមានគំនិតដូចគ្នា ដើម្បីជំរុញការផ្លាស់ប្តូរថាមពលស្អាត»៕

ប្រភព៖ AKP

Previous articleយ៉ាងហោចណាស់មនុស្ស ៣០នាក់ត្រូវបានសម្លាប់ ក្នុងអំឡុងពេលការវាយប្រហារបន្តរបស់អ៊ីស្រាអែល នៅក្នុងទីក្រុងរ៉ាហ្វាហ៍ នៃតំបន់ហ្គាហ្សា
Next articleប្រទេសអ៊ុយក្រែន៖ ការវាយឆ្មក់របស់រុស្ស៊ីបានបំផ្លាញរោងចក្រថាមពលវារីអគ្គិសនីចំនួន ២ទីតាំង