ការនាំចេញរបស់អាល្លឺម៉ង់ធ្លាក់ចុះ ១.១% នៅក្នុងត្រីមាសទី១

0

បរទេស៖ ការិយាល័យស្ថិតិសហព័ន្ធបាននិយាយថា ការនាំចេញរបស់ប្រទេសអាល្លឺម៉ង់នៅក្នុងត្រីមាសទីមួយបានធ្លាក់ចុះ ១.១% ក្នុងមួយឆ្នាំ បើទោះបីជាមានការកើនឡើងបន្តិចនៅក្នុងខែមីនាក៏ដោយ។

ការនាំចេញប្រចាំត្រីមាសពីសេដ្ឋកិច្ចធំបំផុតរបស់សហភាពអឺរ៉ុបមានចំនួនសរុប ៤០២.២ប៊ីលានអឺរ៉ូ (៤៣៤.៤ប៊ីលានដុល្លារអាម៉េរិក)។ របាយការណ៍បង្ហាញថា ការនាំចេញរបស់ប្រទេសអាល្លឺម៉ង់ទៅកាន់ប្រទេសចិនបានកើនឡើង ៣.៧% នៅក្នុងខែមីនា ខណៈដែលប្រទេសចិននៅតែជាអ្នកផ្គត់ផ្គង់ធំបំផុតរបស់អាល្លឺម៉ង់។

លោក ឌីក ចាន់ឌូរ៉ា (Dirk Jandura) ប្រធានសហព័ន្ធលក់ដុំ ពាណិជ្ជកម្ម និងសេវាកម្មបរទេសអាល្លឺម៉ង់ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ការនាំចេញហាក់ដូចជាបានធ្លាក់ចុះ ហើយមានការងើបឡើងវិញគឺនៅក្នុងអាជីវកម្មនាំចេញដូចជា ការធ្លាក់ចុះនៃការប្រកួតប្រជែងទីតាំងអាជីវកម្ម និងការការពារនិយមដែលកំពុងបន្ត»។

សេដ្ឋកិច្ចរបស់ប្រទេសអាឡឺម៉ង់ត្រូវបានគេរំពឹងថា នឹងកើនឡើង ០.២% នៅឆ្នាំ២០២៤ដែលទាបជាងកំណើនសកលលោក ៣.១%។ នេះបើយោងតាមការព្យាករណ៍នាពេលថ្មីៗនេះដោយអង្គការសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍ៕

ប្រភព៖ AKP