ភ្នំពេញ៖ ស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជា បានឲ្យដឹងថា ប្រជាជនជាង ២ពាន់លាននាក់ នៅជុំវិញពិភពលោក មិនមានលទ្ធភាពទទួលបាន ទឹកស្អាតសម្រាប់ពិសាទេ ហើយតួលេខនេះអាចកើនឡើងទៀត នៅប៉ុន្មានឆ្នាំខាងមុខនេះ។
ស្ថានទូតអូស្រ្តាលីបញ្ជាក់ថា «ឥឡូវនេះ ក្រុមស្រាវជ្រាវសកលដឹកនាំ ដោយអ្នកវិទ្យាសាស្ត្រ នៅសាកលវិទ្យាល័យ Monash របស់អូស្ត្រាលីបានស្នើដំណោះស្រាយ ប្រកបដោយនិរន្តរភាព ដែលពឹងលើពន្លឺព្រះអាទិត្យ (ជំនួសកំដៅ ឬអគ្គិសនី) ដើម្បីច្រោះទឹកប្រៃទៅជា ទឹកស្អាតសម្រាប់ពិសា ក្នុងរយៈពេលមិនដល់ ៣០នាទីផង។ កាន់តែប្រសើរជាងនេះទៀត ទឹកពិសាបរិសុទ្ធនេះ មានកម្រិតស្អាតជាងកម្រិតណែនាំជាផ្លូវការ របស់អង្គការសុខភាពពិភពលោក ទៅទៀត» ៕