សូមប្រុងប្រយ័ត្ន !!! ការឆបោកបន្លំ “សេវាកម្មស្រ្តីមេផ្ទះ” ឬ “អ្នកបម្រើការងារជាស្រ្តីមេផ្ទះ”

0

ភ្នំពេញ៖ នា​ពេល​កន្លង​មក នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បាន​សង្កេត​ឃើញ​ថា មានការ​ឆបោក​បន្លំ ក្រោម​ឈ្មោះ​ជា​ក្រុមហ៊ុន ”​សេវាកម្ម​ស្ត្រី​មេផ្ទះ​“ បាន​បង្ហោះ​ផ្សព្វផ្សាយ​អំពី​សេវាកម្ម “​អ្នកបម្រើ​ការងារ​ជា​ស្ត្រី​មេផ្ទះ​“ ។ នៅ​ពេល​ដែល​យើង​ទាក់ទង​ទៅ តាម​រយៈ Messenger ពេល​នោះ គេ​តម្រូវ​ឱ្យ​យើង​ចុច​តំណ​ភ្ជាប់ https://t.me/Easymaidservice ជនអនាមិក​បាន​ណែនាំ ឱ្យធ្វើ​ការ​ទាក់ទង​គ្នា​តាម​តេ​ឡេ​ក្រាម​វិញ​។ ក្រោយ​ពី​បាន​និយាយ​ត្រូវ​គ្នា និង​យល់ព្រម​តាម​តំលៃ​ហើយ ជនអនាមិក​នោះ ក៏​បានឱ្យ​យើង​ធ្វើ​កិច្ចសន្យា ការងារ ក្នុង​តំលៃ​ណាមួយ បន្ទាប់​មក ជនអនាមិក​នោះ ក៏​បាន​ផ្ញើ QR Code មក​ឱ្យ​យើង​ស្កេ​ន QR Code ដើម្បី​វេរ​លុយ ក្រោយ​ពី​យើង​បាន​វេរ​លុយ​រួច ជនអនាមិក​នោះ ក៏​បាន​ផ្តាច់ទំនាក់ទំនង និង​បាន​លុប​សារ​ទាំងអស់​ចោល​។
ដូចនេះ សូម ក្រើនរំលឹក ដល់​សាធារណៈ​ទាំងអស់ មេត្តា​គប្បី​ប្រុង​ប្រយ័ត្ន ចាញ់បោក​ជនអនាមិក ដូចដែល​បាន​រៀបរាប់​ខាងលើ​។

សូម​បញ្ជាក់​ផង​ដែរ ចំពោះ​អ្នក​រត់ Passapp ចូរ​ប្រុង​ប្រយ័ត្ន ភាគច្រើន​ជន​ឆបោក ខ្ចី QR Code ពី​បងប្អូន ទុក​ដើម្បី​ទទួល​ការ​ផ្ទេរ​លុយ ពី​ការ​ឆបោក “​សេវាកម្ម​ស្ត្រី​មេផ្ទះ​”​៕