Home បច្ចេកវិទ្យា សូម្បីតែ NSA ក៏មានការព្រួយបារម្ភ ជាមួយមុខងារ តាមដានទីតាំង (Location Services) ផងដែរ

សូម្បីតែ NSA ក៏មានការព្រួយបារម្ភ ជាមួយមុខងារ តាមដានទីតាំង (Location Services) ផងដែរ

0

ភ្នំពេញ៖ NSA ដែលជាអង្គភាពផ្នែកចារកម្មថ្នាក់ជាតិដ៏ធំមួយរបស់សហរដ្ឋអាមេរិក បានធ្វើការព្រមានដល់នាយទាហាននិងភ្នាក់ងារចារកម្មទាំងអស់ឱ្យចៀសវាងការប្រើប្រាស់មុខងារតាមដានទីតាំង តាមដែលអាចធ្វើទៅបាន នេះបើតាមការផ្សព្វផ្សាយរបស់សារព័ត៌មាន The Wall Street Journal។

នាយកដ្ឋានប្រឆាំង បទល្មើសបច្ចេកវិទ្យា បានឲ្យដឹងថា ទោះបីជាទិន្នន័យទាក់ទង នឹងទីតាំងភាគច្រើន ត្រូវបានប្រើប្រាស់ ដោយអ្នកផ្សព្វផ្សាយពាណិជ្ជកម្មក្ដី ក៏គេឃើញមានរដ្ឋាភិបាល មួយចំនួន បានព្យាយាមប្រមូលយក និងប្រើប្រាស់ ទិន្នន័យដ៏មានតម្លៃនេះផងដែរ។ ជាឧទាហរណ៍ អង្គភាពតាមដានការអនុវត្តច្បាប់ អន្តោប្រវេសន៍ និងគយ របស់សហរដ្ឋអាមេរិក (ICE) ក៏បានប្រើទិន្នន័យនេះដើម្បីឃ្លាំមើល ជនអន្តោប្រវេសន៍ ខុសច្បាប់ និងអ្នកលួចឆ្លងដែន ដូច្នេះមានន័យថា រដ្ឋាភិបាលនៃប្រទេសផ្សេងទៀត ក៏អាចកំពុងប្រើប្រាស់ ទិន្នន័យនេះរួចហើយដែរ។

ក្រៅពីមុខងារតាមដាន ទីតាំងអង្គភាពនេះ ក៏បានធ្វើការណែនាំ ឱ្យចៀសវាង ប្រើឧបករណ៍ផ្សេងៗទៀតមានដូចជា ឧបករណ៍សម្រាប់តាមដានការហាត់ប្រាណ នាឡិកាវៃឆ្លាត និងឧបករណ៍ IoT ជាដើម។ នេះមិនមែន ជាលើកទីមួយទេ ដែលរដ្ឋាភិបាលសហរដ្ឋអាមេរិក មានការព្រួយបារម្ភជាមួយមុខងារនេះ។ កាលពីឆ្នាំ២០១៨ មន្ទីរប៉ង់តាហ៊្កន់ (Pentagon) បានហាមឃាត់នាយទាហាន ទាំងអស់មិនឱ្យប្រើមុខងារ តាមដានទីតាំងនេះទេ នៅពេលដែលពួកគេឈរជើង នៅកន្លែងសំខាន់ៗ ឬកន្លែងដែលកំពុងតែ មានការប្រយុទ្ធគ្នានោះ។
ដើម្បីសុវត្ថិភាព របស់អ្នកប្រើប្រាស់ ក៏ដូចជាការការពារ ឯកជនភាព។

នាយកដ្ឋានប្រឆាំងបទល្មើស បច្ចេកវិទ្យាក៏បានធ្លាប់ ណែនាំដល់បងប្អូន អ្នកប្រើប្រាស់ទាំងអស់ សូមកុំបើកមុខងារតាមដាន ទីតាំងនេះបើពុំមាន ការចាំបាច់ឬគ្រាន់ តែកំណត់ឱ្យបើកប្រើមុខងារនេះ នៅពេលដែលកំពុងប្រើ កម្មវិធីណាមួយនោះ បើអាចធ្វើទៅបាន៕

Previous articleប្អូនស្រីនាយករដ្ឋមន្រ្តី ស្នើឲ្យសមត្ថកិច្ចចាត់វិធានការ លើស្រ្តីល្បីស្លៀកពាក់ សិចស៊ី Love Riya (Video)
Next articleប្រុងប្រយ័ត្ន!ល្បិចថ្មី របស់ទំព័រហ្វេសបុក ក្លែងក្លាយដែលបន្លំលួចលេខ សម្ងាត់គណនី ហ្វេសបុករបស់អ្នក