Home បច្ចេកវិទ្យា តោះស្វែងយល់ បន្ថែមអំពីបច្ចេកវិទ្យា 5G ដែលក្រុមហ៊ុន Airbus និង M1 កំពុងសាកល្បងប្រើសម្រាប់ការបង្ហោះដ្រូននៅសិង្ហបុរី

តោះស្វែងយល់ បន្ថែមអំពីបច្ចេកវិទ្យា 5G ដែលក្រុមហ៊ុន Airbus និង M1 កំពុងសាកល្បងប្រើសម្រាប់ការបង្ហោះដ្រូននៅសិង្ហបុរី

0

ភ្នំពេញ : នាយកដ្ឋាន ប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឲ្យដឹងថា បច្ចេកវិទ្យា 5G ត្រូវបានគេចាត់ទុកថា ជាបច្ចេកវិទ្យាជំនាន់ទី៥ ដែលមានការវិវឌ្ឍខ្លាំងបើប្រៀប ទៅបច្ចេកវិទ្យា 4G សម្រាប់ឧបករណ៍ចល័ត។ ប្រព័ន្ធ 5G អាចផ្ដល់ល្បឿនរហូតដល់ ១០០ដងនៃល្បឿនប្រព័ន្ធ 4G (150-250Mbps v 20-30Mbps) ដែលអាចឱ្យលោកអ្នកប្រើអ៊ីនធឺណិត មើលភាពយន្ត និងទាញយកឯកសារផ្សេងៗបានយ៉ាងលឿន ម្យ៉ាងវិញទៀតប្រព័ន្ធ 5G ក៏អាចកាត់បន្ថយរយៈពេលរង់ចាំក្នុងការទំនាក់ទំនងរវាងឧបករណ៍ (reduce latency) ដែលនេះមានសារប្រយោជន៍បំផុតសម្រាប់ប្រើជាមួយ ឧបករណ៍នៅក្នុងមន្ទីរពេទ្យ និងរថយន្តដែលអាចបើកបានដោយខ្លួនឯងជាដើម។

ដើម្បីទាញយកនូវអត្ថប្រយោជន៍របស់ប្រព័ន្ធ 5G ថ្មីៗនេះក្រុមហ៊ុនទូរសព្ទ M1 បានសហការជាមួយក្រុមហ៊ុន Airbus ដែលជាក្រុមហ៊ុនផលិតយន្តហោះដ៏ធំមួយដើម្បីធ្វើការសាកល្បងបង្ហោះដ្រូននៅតាមឆ្នេរសមុទ្រនៃប្រទេសសិង្ហបុរី។ ការសាកល្បងនេះគឺដើម្បីធ្វើការវាយតម្លៃ ថាតើគេអាចបង្ហោះដ្រូនបានដោយសុវត្ថិភាព និងមានប្រសិទ្ធភាព ដោយប្រើប្រព័ន្ធ 5G របស់ក្រុមហ៊ុនទូរសព្ទ M1 បានដល់កម្រិតណា ហើយវាក៏ជាឧកាសមួយដើម្បីឱ្យក្រុមហ៊ុន M1 អង្កេតមើលពីដំណើរការប្រព័ន្ធ 5G ដែលទើបបានដាក់ឱ្យប្រើប្រាស់របស់គេផងដែរ។

ប្រើប្រាស់បច្ចេកវិទ្យា 5G និងទិន្នន័យពីប្រព័ន្ធបណ្ដាញ (Network-based data) សម្រាប់កំណត់ទីតាំងអាចផ្ដល់ភាពសុក្រឹតជាងប្រព័ន្ធ GPS ទៅទៀត នេះបើតាមការផ្សព្វផ្សាយរបស់ M1។ ក្រៅពីការសាកល្បងប្រើបច្ចេកវិទ្យា 5G សម្រាប់ការបង្ហោះដ្រូន កាលពីខែមុនក្រុមហ៊ុន IBM ក៏មានផែនការ ក្នុងការធ្វើសហប្រតិបត្តិការជាមួយក្រុមហ៊ុន M1 និង Samsung ដើម្បីបង្កើតកម្មវិធីសម្រាប់វិស័យផលិតកម្ម ដោយប្រើបច្ចេកវិទ្យា 5G ជាមួយ AI និង Internet of Things (IoT) ផងដែរ៕

Previous articleនោះ! ប្អូនស្រី នាយករដ្ឋមន្រ្តី ប្តឹងតារាចម្រៀងល្បីឈ្មោះ ម៉េង កែវពេជ្ជតា
Next articleថ្ងៃ១៦ មិថុនា បង្ក្រាប​បទល្មើស​គ្រឿងញៀន​ ​៣៣​ករណី ឃាត់ខ្លួន​ជនសង្ស័យ ​៦២​នាក់