ភ្នំពេញ៖ ជនសង្ស័យចំនួន ៦២នាក់ (ស្រី៦នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាប បទល្មើសគ្រឿងញៀនចំនួន ៣៣ករណីទូទាំងប្រទេសនៅថ្ងៃទី១៦ មិថុនា ។ ក្នុងចំណោមជនសង្ស័យទាំង ៦២នាក់ មានមុខសញ្ញាជួញដូរគ្រឿងញៀន ចំនួន៣៩នាក់ និងប្រើប្រាស់ ២៣នាក់ ។
វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១៦ មិថុនា រួមមាន៖ មេតំហ្វេតាមីន (ice) = ១២៧៦,២៧ក្រាម និង៤៥កញ្ចប់, មេតំហ្វេតាមីន(wy)=៨,១៩ក្រាម, អ៊ិចស្តាស៊ី=២៦៨,៦២ក្រាម និងហេរ៉ូអ៊ីន=៣៧៧,៧៥ក្រាម ។
+លទ្ធផលខាងលើ ៨អង្គភាព បានចូលរួមបង្ក្រាប៖
-នគរបាល ៧អង្គភាព៖ ១/បាត់ដំបង៖ ជួញដូរ ២ករណី ឃាត់ ៤នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ចាប់យកIce ១០៣,៥២ក្រាម និងWy ៨៥,៦៣ក្រាម។ ២/កំពង់ចាម៖ ជួញដូរ ២ករណី ឃាត់ ១៨នាក់ ចាប់យកIce ១១,៣០ក្រាម។ ៣/កំពត៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យកIce ០,៨៨ក្រាម។ ៤/កណ្ដាល៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ៦កញ្ចប់តូច។ ៥/តាកែវ៖ ជួញដូរ ៣ករណី ឃាត់ ៤នាក់ ចាប់យកIce ១៤កញ្ចប់តូច។ ៦/ត្បូងឃ្មុំ៖ អនុវត្តន៍ដីកា ១ ចាប់ ១នាក់។ ៧/រាជធានីភ្នំពេញ៖ ជួញដូរ ២ករណី ឃាត់ ៧នាក់ ប្រើប្រាស់ ១ករណី ឃាត់ ២នាក់ ចាប់យកIce ៣កញ្ចប់តូច។
-កងរាជអាវុធហត្ថ ២អង្គភាព៖ ១/ស្វាយរៀង៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យកIce ៥កញ្ចប់តូច។ ២/រាជធានីភ្នំពេញ៖ ជួញដូរ ២ករណី ឃាត់ ២នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ចាប់យកIce ៦កញ្ចប់តូច ៕