Home សង្គម នោះ! ប្អូនស្រី នាយករដ្ឋមន្រ្តី ប្តឹងតារាចម្រៀងល្បីឈ្មោះ ម៉េង កែវពេជ្ជតា

នោះ! ប្អូនស្រី នាយករដ្ឋមន្រ្តី ប្តឹងតារាចម្រៀងល្បីឈ្មោះ ម៉េង កែវពេជ្ជតា

0

ភ្នំពេញ ៖ លោកស្រី ហ៊ុន ស៊ីណាត ត្រូវជាប្អូនស្រីបង្កើតសម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ បានសម្រេចដាក់ពាក្យប្តឹងតារាចម្រៀង ល្បីឈ្មោះ អ្នកនាង ម៉េង កែវពេជ្ជតា ទៅព្រះរាជអាជ្ញាអមសាលា ដំបូងរាជធានីភ្នំពេញ ដោយចោទប្រកាន់ចំនួន២ បទល្មើស គឺ បទ«បរិហារកេរ្តិ៍ជាសាធារណៈ និងបទញុះញង់ឲ្យមានការរើសអើង»។

យោងតាមពាក្យបណ្ដឹង របស់លោកស្រី ហ៊ុន ស៊ីណាត បានអះអាងថា ទង្វើរបស់តារាចម្រៀង ម៉េង កែវពេជ្ជតា គឺ ជាការប្រមាថ និងធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់កិត្តិយសរបស់លោកស្រី ជាពិសេសធ្វើឲ្យសាធារណជន មានការភ័ន្តច្រឡំ ចោទប្រកាន់មកលើរូបលោកស្រី ឲ្យមានការរើសអើងក្នុងសង្គម ។

នៅក្នុងពាក្យបណ្ដឹង លោកស្រី ហ៊ុន ស៊ីណាត បានសំណូមពរឲ្យតុលាការ ផ្តន្ទាទោសតារាចម្រៀង ម៉េង កែវពេជ្ជតា និង បក្ខពួកទៅតាមច្បាប់ និង សុំទាមទារសំណងជំងឺចិត្តតាមច្បាប់កំណត់៕

Previous articleអភិបាលរាជធានីភ្នំពេញ ប្ដេជ្ញាមិនឲ្យលឺពាក្យ « ធ្វើផ្លូវខូចលូ ធ្វើលូខូចផ្លូវ »ទៀតឡើយ
Next articleតោះស្វែងយល់ បន្ថែមអំពីបច្ចេកវិទ្យា 5G ដែលក្រុមហ៊ុន Airbus និង M1 កំពុងសាកល្បងប្រើសម្រាប់ការបង្ហោះដ្រូននៅសិង្ហបុរី