ប្រយ័ត្ន! រាល់ការលុបទិន្នន័យទាំងអស់ មិនត្រូវបានលុបចោល ចេញពី Hard Drive នោះទេ

0

ភ្នំពេញ៖ អ្នកប្រើប្រាស់កុំព្យូទ័រទាំងអស់គួរតែដឹងថា ទិន្នន័យដែលបានលុបចោល នៅតែរក្សាទុកនៅក្នុង Hard Disk ហើយភាគច្រើនអាចធ្វើការ ទាញយកមកវិញបាន។ ស្រដៀងគ្នានេះដែរ គឺលោកអ្នកខ្លះក៏យល់ច្រឡំថា ពេលដែលពួកគាត់សម្អាត Recycle bin នោះទិន្នន័យទាំងអស់ នឹងត្រូវបានលុបចោលដែរ តែតាមការពិតវាមិនត្រូវបាន លុបចោលទាំងស្រុងនោះទេ។ នេះបើយោងតាមហ្វេសប៊ុក នាយកដ្ឋានប្រឆាំង បទល្មើសបច្ចេកវិទ្យា ។

ដូចនេះហើយលោកអ្នក គួរយល់ដឹងអំពីវិធីផ្សេងៗ ដើម្បីលុបទិន្នន័យទាំងនោះឱ្យបាន អស់នៅពេលដែលចង់លក់ ឬឱ្យកុំព្យូទ័រទៅអ្នកផ្សេងនោះ។

សម្រាប់កុំព្យូទ័រដែលមាន ប្រព័ន្ធប្រតិបត្តិការ Windows 8 ឡើងទៅ អាចប្រើប្រាស់កម្មវិធីដែលមកជាមួយ Windows ស្រាប់ ដោយគ្រាន់តែជ្រើសយក (Fully clean the drive) ពេល Reset Windows ដើម្បីលុបចោលទិន្នន័យទាំងអស់។

ខាងក្រោមនេះគឺជា វិធីលុបទិន្នន័យជាមួយ ប្រព័ន្ធប្រតិបត្តិការ Windows 10៖

1. ចុចលើរូបភាព Windows ដែលនៅខាងក្រោម ផ្នែកខាងឆ្វេង2. ចុចលើពាក្យ Settings
3. សរសេរពាក្យ “recovery” នៅក្នុងប្រអប់ស្វែងរក ហើយជ្រើសយកពាក្យ “Recovery options”
4. ចុច Get Started ដែលនៅខាងលើគេ
5. ចុច Remove Everything
6. ចុច Change Settings
7. ចុចលើ toggle ដើម្បីប្ដូរទៅជា “On” ហើយចុច Confirm។

លោកអ្នកអាចសាកល្បង ប្រើកម្មវិធីលុបទិន្នន័យ ឥតគិតលុយដូចជា DBAN (https://dban.org) ក៏បាន។ បើសិនជាលោកអ្នកមាន កម្រិតយល់ដឹងពី បច្ចេកវិទ្យាទាំងអស់នេះហើយ មានឯកសារសំខាន់ៗដែល មិនចង់ឱ្យជនខិលខូចទាញ យកទិន្នន័យទាំងអស់នោះបាន គួរតែកម្ទេច Hard Drive នោះចោលតែម្តង៕