ខ្លាចបាត់រូបថត និងវីដេអូ នៅក្នុងហ្វេសប៊ុក មែនទេអាចរក្សាទុក នៅកន្លែងនេះបាន

0

ភ្នំពេញ៖ ចាប់ពីថ្ងៃនេះទៅ អ្នកប្រើប្រាស់បណ្ដាញ សង្គមហ្វេសប៊ុក ទូទាំងពិភពលោក អាចផ្ទេររូបថត និងវីដេអូ របស់ពួកគេទៅ Google Drive បានយ៉ាងងាយស្រួល។

នាយកដ្ឋានប្រឆាំង បទល្មើសបច្ចេកវិទ្យា បានឲ្យដឹងថា ការដាក់ឱ្យប្រើមុខងារនេះ គឺជាផ្នែកមួយ នៃកិច្ចសន្យា Data Transfer Project រវាងក្រុមហ៊ុន Facebook, Google, Microsoft និង Twitter ដើម្បីឱ្យអ្នកប្រើប្រាស់ងាយស្រួលក្នុងការផ្ទេរទិន្នន័យពីក្រុមហ៊ុនមួយទៅក្រុមហ៊ុនមួយទៀត ដោយមិនចាំបាច់ត្រូវតែ នៅប្រើក្រុមហ៊ុនតែមួយរហូត។ ម៉្យាងវិញទៀត នេះក៏អាចជួយអ្នកប្រើប្រាស់ រក្សាទុកទិន្នន័យ កុំឱ្យបាត់បង់នៅពេលដែលគណនីណាមួយនោះត្រូវបាន គេលួចចូល ហើយបំផ្លាញទិន្នន័យ ទាំងអស់ចោលនោះ។

ដើម្បីផ្ទេរទិន្នន័យ ពីគណនីហ្វេសប៊ុកទៅ Google Drive លោកអ្នកអាចចូលទៅក្នុង Settings របស់ហ្វេសប៊ុកដូចខាងក្រោម៖
– នៅផ្នែកខាងស្តាំ ចុចលើសញ្ញា “គំនូស៣លើគ្នា”
– ចុចលើពាក្យ Settings
– ចុចលើពាក្យ Transfer a Copy of Your Photos or Videos
– ចុចលើ Choose Destination -> រើសយក Google Photos
– ចុច Next ហើយ Login ចូល Google Drive
លោកអ្នកអាចផ្ទេរបានតែរូបថត ឬវីដេអូ ប៉ុន្តែមិនអាចផ្ទេរម្តងទាំងរូបថត និងវីដេអូ ក្នុងពេលតែមួយបានទេ៕