The Mirror នៅថ្ងៃសុក្រនេះសរសេរថាក្លឹបបិសាចក្រហម Man United គឺត្រៀមនឹងផ្តល់កុងត្រាថ្មីមួយទៀតសម្រាប់កីឡាករវ័យក្មេង Brandon Williams បើទោះបីជាកីឡាកររូបនេះទើបតែបានចុះកុងត្រាថ្មីកាលពីខែតុលាកន្លងទៅរួចហើយក្តី។
កីឡាករវ័យ១៩ឆ្នាំរូបនេះបានបង្ហាញខ្លួនជាលើកដំបូងឲ្យឈុតធំរបស់ក្លឹបបិសាចក្រហមនៅរដូវកាលនេះប៉ុន្តែជឿជាក់ដោយសារតែទំរង់លេងដ៏ល្អរបស់ Williams ទើបធ្វើឲ្យក្លឹបបានសម្រេចចិត្ត
បន្ថែមកុងត្រាជៀសវាងកីឡាករប្តូរចិត្តមិនចង់បន្តលេងនៅ Old Trafford ខណៈដែលក្លឹបមិនតិចនោះទេដែរនឹងចង់បានរូបគាត់។
គួរបញ្ជាក់ថា Williams បច្ចុប្បន្នរកបានត្រឹមតែ៤ពាន់ផោនក្នុងមួយសប្តាហ៍ប៉ុន្តែជឿជាក់ថាវានឹងកើនឡើងខ្លាំងជាមួយនឹងកុងត្រាថ្មីលើកនេះ។Williams បច្ចុប្បន្នលេងក្នុងតំណែងជាខ្សែការពារស្លាបជំនួសឲ្យកីឡាករ Luke Shaw ដែលទទួលបានប្រាក់កម្រៃ១៩ម៉ឺនផោនក្នុងមួយសប្តាហ៍៕
ប្រែសម្រួល៖Lee