គួរតែដឹង ហើយបញ្ឈប់! ហ្គេមកំពុងល្បីប៉ុន្មានប្រភេទ នៅលើបណ្ដាញហ្វេសប៊ុក វាអាចនាំរឿងដល់អ្នក

0

ភ្នំពេញ៖ នៅពេលថ្មីៗនេះ មានហ្គេមមួយប្រភេទ ដែលជា Instant Game ឈ្មោះ Jumpy Jumpy និងហ្គេមផ្សេងៗមួយចំនួនទៀត បានកំពុងអុកឡុកអ្នកប្រើប្រាស់បណ្តាញសង្គម Facebook មួយចំនួនធំ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលអាចទាយរករូប Profile របស់គណនី Facebook មកបង្ហាញលើអត្ថបទហ្គេម និងមានកាចែករំលែកបន្ត ដោយប្រើប្រាស់ពាក្យអសីលធម៌ លើចំណងជើងអត្ថបទ ដែលធ្វើឱ្យអ្នកប្រើប្រាស់ មានការយល់ច្រលំថា បុគ្គលនោះយករូបខ្លួនទៅផុស និងធ្វើឱ្យប៉ះពាល់ ដល់កិត្តិយស អ្នកប្រើប្រាស់យ៉ាងធ្ងន់ធ្ងរ ។

នាយកដ្ឋានព័ត៌មានវិទ្យា គួរបញ្ជាក់ផងដែរថា៖ ហ្គេមនេះបង្កើតឡើងក្នុងគោលបំណង សម្រាប់បងប្អូនដែលមានគណនី Facebook លេងកំសាន្ត ហើយអ្នកបង្កើតហ្គេមប្រភេទ Instant Game ដើម្បីរកប្រាក់ចំណូល តាមរយ:ការទិញ Items ឬបានមកពីការផ្សាយពាណិជ្ជកម្ម ផ្សេងៗ។

ដើម្បីរក្សាបាន នូវសេចក្ដីថ្លៃថ្នូរ សីលធម៌សង្គម ម្ចាស់ និងអ្នកលេងហ្គេមទាំងអស់ គួរបញ្ឈប់នូវសកម្មភាព ខាងលើជាបន្ទាន់ ។

ប្រសិនបងប្អូនអ្នកប្រើប្រាស់ បណ្តាញសង្គមជួបនូវបញ្ហា ដូចរៀបរាប់ខាងលើ អាចធ្វើការ Report អត្ថបទហ្គេមនេះបាន ដោយអនុវត្តវិធីសាស្ត្រ ដូចខាងក្រោម៖

– នៅផ្នែកខាងស្តាំលើអត្ថបទ ចុចលើសញ្ញា “…”
– ជ្រើសរើសយក “Find Support or Report Post”
– ជ្រើសរើសយក “Spam” -> “Next” -> “Done”

បើអ្នកបានលេងហ្គេមនេះ អាចចូលទៅលុបវាបាន តាមរយ:៖
– ក្នុងគណនី Facebook ជ្រើសរើសយក Settings -> Instant Games
– ធ្វើការ Remove ប្រភេទហ្គេមដូចរៀបរាប់ខាងលើ (ឧទាហរណ៍៖ Jumpy Jumpy ជាដើម) ៕