នៅលើវិទ្យុអេស្ប៉ាញ El Partizado de Cope បានលើកឡើងថា LaLiga នឹងត្រលប់ មកប្រកួតវិញ នៅថ្ងៃទី១២ ខែមិថុនា ដោយការប្រកួតដំបូង រវាងក្រុម Sevilla និងReal Betis ។កន្លងទៅ LaLiga ត្រូវបានគេរំពឹងថា នឹងចេញជាផ្លូវការ នៅថ្ងៃទី២៨ ខែឧសភា ។
នាយកផ្នែកកីឡាកររបស់ Sevilla លោក Monchi បានលើកឡើងថា មិនមានវិធីល្អប្រសើរ សម្រាប់ឡាលីហ្គា ក្នុងការវិលត្រលប់មកវិញ ជាងការប្រកួត ដណ្តើមពានរង្វាន់នេះឡើយ ។ វានឹងក្លាយជាការលើកទឹកចិត្តមួយបន្ថែមទៀត ខណៈដែលយើងទាំងអស់គ្នាទន្ទឹងរងចាំ ក្នុងការប្រកួតបាល់ទាត់អស្ចារ្យ។
បច្ចុប្បន្នក្រុមអេស្ប៉ាញ ត្រូវបានអនុញ្ញាតិ ឲ្យហ្វឹកហាត់ ជាលក្ខណៈក្រុមរហូតដល់ទៅ ១០នាក់ ហើយគម្រោងជាយូរមកហើយថានឹងវិលវិញនៅពាក់កណ្តាលខែមថុនា។Javier Tebas ប្រធានរបស់លីក La Liga បានទទូចថារាល់ការប្រកួតដែលនៅសល់នឹងត្រូវបានបញ្ចប់ហើយពួកគេអាចលេងជារៀងរាល់ថ្ងៃក្នុងរយៈពេលមួយខែប្រសិនបើលីកនឹងវិលត្រឡប់មកវិញនៅខែមិថុនា។
ការប្រកួតដែលសេសសល់នៅក្នុងលីករបស់អេស្ប៉ាញមានចំនួន ១១ ហើយបច្ចុប្បន្នក្លិបអ្នកមានបុណ្យឈរនៅលេខរៀងទី១ ដោយឈ្នះតែពីរពិន្ទុពីក្រុម អធិរាជស ៕