ភ្នំពេញ៖ នាយកដ្ឋានប្រឆាំងបទល្មើស បច្ចេកវិទ្យា បានលើកឡើងថា ដើម្បីធ្វើឱ្យកម្មវិធី Firefox កាន់តែមានសុវត្ថិភាពខ្លាំងឡើង សម្រាប់លោកអ្នក ក្នុងការប្រើប្រាស់ ក្រុមហ៊ុន Mozilla បានធ្វើបច្ចុប្បន្នភាព កម្មវិធី Firefox (Version 76) ដើម្បីការពារលេខសម្ងាត់របស់អ្នកប្រើប្រាស់ឱ្យកាន់តែប្រសើរជាងមុន។ ប្រភពដដែលបន្ថែមថាFirefox Lockwise ដែលមានមុខងារក្នុងការគ្រប់គ្រងលេខសម្ងាត់ នឹងបង្ហាញសារឱ្យលោកអ្នកប្រុងប្រយ័ត្ន ប្រសិនបើវេបសាយ ដែលលោកអ្នក បានកត់ត្រាទុកនោះ ត្រូវបានជនអនាមិកជ្រៀតចូល ឬវាយប្រហារ ជាងនេះទៅទៀត Lockwise នឹងក្រើនរំឮក អ្នកប្រើប្រាស់ឱ្យប្ដូរលេខសម្ងាត់ ប្រសិនបើគណនីណាមួយ របស់លោកអ្នកត្រូវបានជ្រៀតចូល ហើយលោកអ្នកកំពុង ប្រើលេខសម្ងាត់ដដែលនោះ ជាមួយវេបសាយ ផ្សេងទៀត។
ក្រុមហ៊ុន Mozilla ក៏បានធ្វើការកែសម្រួលកម្មវិធី Firefox ដើម្បីឱ្យអ្នកប្រើប្រាស់ អាចបើកប្រើមុខងារ picture-in-picture ពេញអេក្រង់បាន និងអាចប្រើកម្មវិធី Zoom តាមរយៈ Web Browser ជាជាងបញ្ចូលកម្មវិធី Zoom បានផងដែរ។ ដើម្បីធ្វើបច្ចុប្បន្នភាព លើកម្មវិធី Firefox លោកអ្នកអាចអនុវត្តតាមដូចខាងក្រោម ៖
1. ចុចប៊ូតុង Menu ដែលនៅលើស្ដាំដៃគេបង្អស់រួចចូលទៅរើសពាក្យ Help
2. បន្ទាប់មកចុចលើពាក្យ “About Firefox”
3. នៅក្នុង About Firefox នឹងបង្ហាញផ្ទាំងមួយដើម្បីរកការអាប់ដេតចុងក្រោយបង្អស់ដោយស្វ័យប្រវត្តិ។ ពេលដែលការទាញយកចប់ សូមចុចលើពាក្យ “Restart to Update Firefox”៕