បុណ្យពិសាខបូជា! ទណ្ឌិត១០នាក់នឹងត្រូវ លើកលែងទោស ខណៈជាង៧០នាក់ ផ្សេងទៀតបន្ថយទោស

0

ភ្នំពេញ៖ ក្រោយពីកិច្ចប្រជុំ គណៈកម្មការជាតិ ពិនិត្យបញ្ជីស្នើសុំបន្ថូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិត ក្នុងឱកាសពិធីបុណ្យ ពិសាខបូជា ឆ្នាំ ២០២០ នេះ លើសំណើរសុំអនុគ្រោះទោស ដល់ទណ្ឌិតសរុប ២៧៣ នាក់ (ស្រី ២៤ នាក់) ជាលទ្ធផលអង្គប្រជុំ បានសម្រេចធ្វើសំណើរ ជូនប្រមុខរាជរដ្ឋាភិបាល ដើម្បីពិនិត្យ និងសម្រេចទូលថ្វាយព្រះមហាក្សត្រ ជាទីគោរពសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុត ក្នុងការផ្តល់ការ អនុគ្រោះទោស ដល់ទណ្ឌិតសរុប៨៤ នាក់ ។

ការផ្តល់ការអនុគ្រោះទោស ដល់ទណ្ឌិតសរុប៨៤ នាក់នោះរួមមាន៖ ~បន្ថយទោស៦ ខែ ចំនួន ៣៤ នាក់ (ស្រី ០៣ នាក់)
~បន្ថយទោស៩ ខែ ចំនួន ២១ នាក់ (ស្រី ០១ នាក់)
~បន្ថយទោស១២ខែ ចំនួន ១៩ នាក់ (ស្រី ០២ នាក់)
~លើកលែងទោស ចំនួន ១០ នាក់ ( ស្រី ០២ នាក់ ) ៕