ភ្នំពេញ៖ បច្ចេកវិទ្យាគឺជា ស្ពានដ៏សំខាន់មួយ សម្រាប់ភ្ជាប់ទំនាក់ទំនងគ្នា ទៅវិញទៅមក ក្នុងពេលដែលស្ទើរតែគ្រប់ប្រទេសទាំងអស់ ក្នុងពិភពលោក ត្រូវបានដាក់ ក្នុងភាពអាសន្ន ហើយក្នុងពេលឆាប់ៗនេះ លោកអ្នកក៏នឹងអាចប្រើ Google Meet ដោយមិនចាំបាច់បង់លុយ ពោលគឺគ្រាន់តែមានគណនី Gmail ប៉ុណ្ណោះ។
នាយកដ្ឋានប្រឆាំងបទល្មើស បច្ចេកវិទ្យា បានអះអាងថាGoogle Meet គឺជាកម្មវិធីដែលបង្កើតឡើង សម្រាប់អតិថិជន ដែលបានទិញសេវា G Suite តែប៉ុណ្ណោះ ជាដំណឹងល្អក្រុមហ៊ុន Google បានប្រកាសដាក់កម្មវិធីនេះឱ្យប្រើប្រាស់ដោយមិនចាំបាច់ បង់ថ្លៃ ក៏ប៉ុន្តែត្រូវកម្រិត នូវមុខងារប្រើប្រាស់ខ្លះៗ។
អ្វីដែលប្រសើរសម្រាប់ Google Meet នោះគឺ កម្មវិធីនេះបានផ្ដល់ដល់អ្នកប្រើប្រាស់ នូវមុខងារជាច្រើន មានដូចជា៖
– ចំនួនអ្នកចូលរួមអាចមានដល់ ១០០នាក់- រយៈពេល Video conferencing ពុំមានការកំណត់ទេ ចាប់ពីពេលដាក់ឱ្យប្រើប្រាស់ ដល់ចុងខែកញ្ញា តែនឹងត្រូវបានកំណត់ត្រឹមតែ ៦០នាទី បន្ទាប់ពីខែកញ្ញា
– Admin អាចកំណត់ការចូលរួម ឬដកអ្នកចូលរួមពេលណាក៏បាន
– ក្រុមហ៊ុនបានប្រើលេខកូដសម្គាល់ដ៏សាំញ៉ាំដែលពិបាកនឹងបំបែកបាន
– ការបញ្ជូនទិន្នន័យទាំងអស់នឹងត្រូវបាន encrypted ទោះជានៅលើ Google Drive ក៏ដោយ។
លោកអ្នកអាចប្រើ Google Meet នៅលើវេបសាយ meet.google.com ឬ ដំឡើងកម្មវិធីតាមរយៈ App Store ឬ Play Store។ កម្មវិធីនេះនឹងចាប់ផ្ដើមដាក់ឱ្យប្រើប្រាស់ចាប់ផ្ដើមពីខែឧសភាខាងមុខនេះ នៅតាមតំបន់មួយចំនួន និងតំបន់ផ្សេងៗទៀតជាបន្តបន្ទាប់ ដោយឡែកលោកអ្នកក៏អាចធ្វើការចុះឈ្មោះជាមួយក្រុមហ៊ុនដើម្បីទទួលបានព័ត៌មាននៅពេលដែលកម្មវិធីនេះត្រូវបានដាក់ឱ្យប្រើប្រាស់នៅប្រទេសកម្ពុជាតាមរយៈតំណរភ្ជាប់នេះ https://landing.google.com/googlemeet/ ៕